អ្នកដឹកនាំក្រុម Huddersfield Town ពេលនេះហាក់បីដូចជាកំពុងភ័យខ្លួនយ៉ាងខ្លាំងទោះបីជាលោកបានដឹកនាំក្រុមនេះ ឱ្យទទួលបានពានរង្វាន់ Championship កាលពីឆ្នាំ ២០១១ ក្ដីក៏វាគ្រាន់តែជាអតីតកាលតែប៉ុណ្ណោះ មកដល់ពេលនេះក្រុមនេះកំពុងតែឋិតនៅលំដាប់លេខ ១៨។កាលពីសប្ដាហ៍មុនក្រោយពេលដែល Huddersfield ត្រូវបាន Watford លុត ៤-០ មកនោះវាបានធ្វើឱ្យលោក Simon Grayson នៅមិនស្ងាមទាល់តែសោះ ហើយតាំងពីខែវិច្ឆិកាមកដល់ខែមករានេះក្រុមរបស់លោកឈ្នះបានតែម្ដងគត់ហើយឈ្នះទាំងប្រផិតប្រផោយទៀតផង។Dean Hoyle ថៅកែរបស់ក្លឹបនេះបានប្រាប់ឱ្យដឹងតាមរយៈគេហទំព័រផ្ទាល់របស់ក្លឹបថាលោកកំពុងតែឋិតនៅក្នុងដំណាក់កាលមិនសមស្រប ហើយលោកបានកោះប្រជុំជាមួយលោក Simon ផងដែរជុំវិញបញ្ហានេះ ហើយលោក Simon បានប្រាប់ថាការទទួលបានពាន Championship ក្នុងរដូវកាល ២០១១វាមិនមែនជាសំណាងនោះទេ វាគឺជាការខិតខំរបស់លោកពិតៗ ហើយលោកនឹងធ្វើគ្រប់បែបយ៉ាងគឺដើម្បីឱ្យក្រុមបាល់ទាត់មួយនេះមានមុខឡើងវិញឱ្យទាល់តែបាន ក៏ដូចជាការពារអាជីពរបស់លោកផងដែរ៕

ដោយ៖ ផានិតប្រភពពី៖ K14