ព័ត៌មានជាតិ & អន្តរជាតិ ៖ ១៥ តុលា ២០១២ គឺជាថ្ងៃដែលកូនខ្មែរគ្រប់ៗរូប ចងចាំដែលមិនអាចនឹងបំភ្លេចបាន ខណៈពេលដែលអតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្តម សីហនុព្រះវររាជបីតាឯករាជ្យជាតិ ព្រះអង្គបានយាងចូលទិវង្គតនាមន្ទីរពេទ្យទីក្រុង ប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ ៩០ ព្រះវស្សា។
កាលដែលយាងចូលទិវង្គតអតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្តម សីហនុ គឺជាការបាត់បង់យ៉ាងធំធេង សំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងប្រទេសជាតិខ្មែរទាំងមូល ស្របពេលដែលរដ្ឋាភិបាលបានប្រកាសជាផ្លូវការក្នុងការកាន់ទុក្ខរយៈពេល ៧ ថ្ងៃ។

ដោយឡែក ទន្ទឹមនឹងការកើតមានឡើងនូវរឿងដ៏គួរអោយសោកស្តាយមួយនេះ ទំព័រសារព័ត៌មានក្នុងស្រុក ក៏ដូចជាក្រៅស្រុកមួយចំនួនបានតាមប្រមាញ់ជាប់នូវព័ត៌មាននៃការយាងធ្វើមាតុនិវត្តន៍វិញនៃព្រះបរមសពរបស់ព្រះករុណា សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ដែលបានយាងមកដល់ព្រលានយន្តហោះអន្តរជាតិ នាទីក្រុងភ្នំពេញ រសៀលម៉ោងប្រមាណជា ៣ ម្សិលមិញនេះ ខណៈពេលដែលមានប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈចូលរួមដង្ហែ ជាងកន្លះលាននាក់។

លើសពីនេះទៅទៀត បើនិយាយពីទង់ជាតិវិញ ត្រូវបានរកអោយឃើញថា បង្ហូតពាក់កណ្តាលដងគ្រប់ទីកន្លែងនៅក្នុងប្រទេស ខណៈពេលដែលទង់ជាតិចិន ក៏បានបង្ហូតទង់ជាតិរបស់ខ្លួនពាក់កណ្តាលដងផងដែរ ស្របពេលដែលជាសារមួយបញ្ជាក់អោយដឹងថា ចិនក៏ចូលរួមសោកស្តាយ ក៏ដូចជា សម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំមួយនេះ ជាមួយនឹងប្រជាជនកម្ពុជា ទូទាំងប្រទេសកំពុងតែមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ខណៈពេលដែលខ្លួនចូលរួមរំលែកនូវមរណៈទុក្ខក៏ដូចជា កាន់ទុក្ខជាផ្លូវការរយៈពេល ៧ ថ្ងៃ៕
ដោយ ៖ មង្គលប្រភព ៖ chinadaily