អន្តរជាតិ ៖ ស្រ្តីជាម្តាយជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅ បន្ទាប់ពីបានរកអោយឃើញថា បានសម្លាប់កូនប្រុសរបស់ខ្លួន ដោយជ្រមុជទឺករហូតទាល់តែស្លាប់ នៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ក៏ព្រោះតែមានភាពអាម៉ាសពីទំហំលិង្គកូនប្រុសរបស់ខ្លួន បន្ទាប់ពីវាបានរួញតូច ក្រោយពីគេបានធ្វើការកាត់ស្បែកចុងអង្គជាតិចេញនេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស thejakartaglobe ។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Retno Purwati វ័យ ៣៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងតំបន់ Cakung ភាគខាងកើតក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី។ ហើយការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបាន បន្ទាប់ពីជនជាប់ចោទ បានរត់ទៅសារភាព ដោយបានបញ្ជាក់ច្បាស់ៗថា នាងពិតជាបានធ្វើបែបនេះ និងស្នើអោយភ្នាក់ងារមានសមត្តកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីមើលអោយជាក់ច្បាស់ថា កូនប្រុសរបស់ខ្លួនពិតជាស្លាប់មែនឬក៏យ៉ាងណា?
ដោយឡែក មកទល់នឹងពេលនេះ ស្រ្តីជាម្តាយរូបនោះ ត្រូវបានចាប់ឃាត់ខ្លួនហើយ ដើម្បីរង់ចាំការកាត់ទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ thejakartaglobe