ព័ត៌មានអន្តរជាតិ ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលចេញដោយទីភ្នាក់ងារសារព័ត៌មានបរទេស singaporeseen កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា មាន Status ក៏ដូចជារូបភាពមួយចំនួនទៀតត្រូវបានដកស្រង់ចេញពីបណ្តាញទំនាក់ទំនងសង្គមយក្ស   ហ្វេសប៊ុក  ដោយបានផ្តល់ជាដំបូន្មានដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័តទាំងអស់អោយបង្ការក្នុងការទទួលទូរស័ព្ ទ ខណៈពេលដែលទូរស័ព្ទផ្ទាល់ ក៏កំពុងតែសាកថ្ម  ដែលវាអាចបង្កជាហានិភ័យ    ដូចជា ខ្សែភ្លើងឆក់ជាដើម   ដែលមានដូចទៅនឹងរូប   ខាងក្រោមនេះស្រាប់។

width=453

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា រូបខាងលើនេះ ដែលត្រូវបង្ហោះចូលទៅក្នុងបណ្តាញសង្គម     ហ្វេសប៊ុក  ក៏មានការពណ៌នា បញ្ជាក់ផងដែរថា  ខណៈពេលដែលទូរស័ព្ទកំពុងតែសាកថ្មនោះ   វាក៏បានរោទ៍ឡើង  ហើយបុរសម្នាក់នេះ  ក៏ទៅលើកនិយាយជាធម្មតាដោយមិនបានដកវាចេញ ឈប់សាកថ្មនោះទេ រំពេចនោះ បុរសម្នាក់នោះ ក៏បានឆក់ដួលទៅនឹងដីមួយរំពេច ខណៈពេលដែលមិនដកខ្សែសាកចេញពីរន្ធអគ្គីសនី។

width=452

ភ្លាមៗនោះ ក៏មានការបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ពីសំណាក់អាណាព្យាបាលរបស់គេ     បន្ទាប់ពីបានរកអោយឃើញថា  គេបានដេកដួលសន្លប់ទៅនឹងដី  ខណៈពេលដែលដៃរបស់គាត់ត្រូវបានឆក់ និងឆេះ។ តែជាអកុសល បុរសរូបនោះ  ត្រូវបានស្លាប់នាពេលក្រោយមក។

បើតាមប្រភពសារព័ត៌មាននេះ បញ្ជាក់ថា ករណីខាងលើនេះ  មិនមានប្រភពផ្លូវការណាមួយបញ្ជាក់ថាបានកើតឡើងនៅទីណា និងពេលណានោះទេ ហើយក៏មិនមានការបញ្ជាក់អះអាងថា  ទូរស័ព្ទ ដែលបានប្រើនោះជាម៉ាកអ្វីនោះដែរ    ស្របពេលដែលករណីឆក់នេះ  ដៃជនរងគ្រោះស្ថិតនៅក្នុងសភាពសើមឬក៏យ៉ាងណានោះ ក៏មិនអោយដឹងច្បាស់នោះទេ ខណៈពេលដែលករណីខាងលើនេះ  បានដកស្រង់ចេញពី បណ្តាញទំនាក់ទំនងសង្គមយក្ស ​ ហេ្វសប៊ុក តែប៉ុណ្ណោះ៕

ដោយ ៖​ រិទ្ធីប្រភព ៖ singapourseen