អាហ្វហ្គានីស្ថាន ៖ ក្រុមឧទ្ទាមតាលីបង់ បានចេញមកអះអាងថា ខ្លូនពិតជានៅពីក្រោយនៃការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃអង្គារម្សិលមិញនេះនៅខាងក្រៅក្បែរតុលាការកំពូលអាហ្វហ្គានីស្ថាន   ក៏ដូចជានៅភាគកណ្តាលទីក្រុ ង កាបូល  ដែលបានសម្លាប់មនុស្ស ១៧នាក់​ ខណៈ ៣៩ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ។

Zabiullah​​ Mujahid ​​​ ដែលជាអ្នកនាំពាក្យ របស់ក្រុមឧទ្ទាមតាលីបង់​  បានបានឱ្យដឹងថាក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយ​ ផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាអង្គចៅក្រមរដ្ឋាភិបាលគឺបានជិះជាន់   ក៏ដូចជាគៀបសង្កត់ ប្រជាជនមួយចំនួននៅតាមតំបន់ខ្លះ  នៅក្នុងប្រទេសមួយនេះ។

width=442

គួរបញ្ជាក់ផងដែរថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្សដល់ទៅ ១៧នាក់ ខណៈ ៣៩ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាលនេះ  ត្រូវបានធ្វើឡើងដោយក្រុមឧទ្ទាមមួយនេះ    កាលពីរសៀល  ថ្ងៃម្សិលមិញនេះ ដោយធ្វើការប្រឆាំងទៅនឹងរដ្ឋាភិបាល។

លើសពីនេះ     ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីបំផ្ទុះគ្រាប់បែកអត្តឃាតប្រឆាំងកងកម្លាំងរដ្ឋាភិបាល  ពីសំណាក់ក្រុមឧទ្ទាមតាលីបង់មួយនេះ  ក៏ត្រូវបានធ្វើឡើងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិក   ប្រចាំប្រទេសអាហ្វហ្គានីស្ថានផងដែរ  ។    យ៉ាងណាមិញ កងកម្លាំងរក្សាសន្តិសុខ របស់អង្គការ ណាតូ ក៏ត្រូវបានថ្កោលទោសផងដែរ ក្រោយពីបានកើតឡើងនូវការបំផ្ទុះមួយនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN