កាលពីពេលថ្មីៗនេះ ក្លឹបរាំស្រាត Leopard's Lounge នៅ Windsor, Southwestern Ontario នៃប្រទេស កាណាដា បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេសម្រេចប្រកាសថា នឹងជួយចេញថ្លៃរៀនមហាវិទ្យាល័យ ដល់បុគ្គលិកជានារីរាំស្រាតនៅទីនេះ។
ប្រការខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាការសម្រេចចិត្ដដ៏ឆ្លាតវៃរបស់អ្នកគ្រប់គ្រងក្លឹបនេះបន្ទាប់ពីវិសោធនកម្មច្បាប់អន្ដោប្រវេស បានធ្វើអោយក្លឹបត្រូវបាត់បង់នារីរាំស្រាត ដ៏ឆ្នើមស្ទើរតែទាំងអស់។

លោក Robert Katzman ម្ចាស់ក្លឹបខាងលើ បានអោយដឹងថា ក្រុមនិស្សិតស្រី ដែលធ្វើការជាអ្នករាំស្រាតនៅទីនេះ អាចនឹងទទួលបានប្រាក់ ១,៧០០ដុល្លារសម្រាប់ថ្លៃបង់សាលារៀន នៅ Windsor, Southwestern Ontario។
គួររំលឹកថា កាលពីមុននេះ បុគ្គលិកស្រី អ្នករាំស្រាតរបស់ Robert Katzman ភាគច្រើនគឺជានារីបរទេស ដែលកន្លងមក គេបានផ្ដល់ទិដ្ឋាការចំនួន ៨០០ ដល់នារីបរទេសដែលមកធ្វើការក្នុងវិស័យកំសាន្ដដ៏ធំបំផុតរបស់ប្រទេស កាណាដានេះ។
ប៉ុន្ដែ ក្រោយមក រដ្ឋាភិបាលបានផ្លាស់ប្ដូរ និងអនុម័តច្បាប់ Bill C-38 ដែលមិនអនុញ្ញាតអោយនារីបរទេសមកកាន់ប្រទេសនេះដើម្បីរកប្រាក់តាមរយៈការរាំស្រាត។ មូលហេតុនេះហើយ បានធ្វើអោយក្លឹបរាំស្រាត Leopard's Lounge ត្រូវបង្កើតកម្មវិធីពិសេសខាងលើ ដើម្បីទាក់ទាញក្រុមបុគ្គលិកថ្មី៕
ដោយ ៖ សូរីយ៉ាប្រភព ៖ 24h