អាល្លឺម៉ង់៖ ថ្មីៗមានស្រ្តីម្នាក់ឈ្មោះ Antje Crapnick  វ័យ៤៧ឆ្នាំ បានទទួលមរណៈភាពហើយក្រោយពីបានបំពេញចិត្តខ្លួនយ៉ាងស្កប់ស្កល់ជាមួយនឹងការរួមភេទជាមួយបុរសជាច្រើននាក់ និង ច្រើនដងក្នុងមួយពេល។

តាមប្រភពសារព័ត៌មានបរទេសបានឲ្យដឹងថា នាង Antje ចូលចិត្តប្រេថ្មាំប៉ូវសិច ដែលនាំឲ្យរូបនាង កើតអារម្មណ៍រួមភេទខ្លាំងក្លាជាមួយបុរសគ្រប់រូបមិនរើសមុខ។ កាលពីខែមេសាកន្លងទៅនេះនាងធ្លាប់បានចូលបារាំកំសាន្តជាច្រើនកន្លែងនៅឯអាល្លឺម៉ង់ ហើយបានបរបួលបុរសក្មេងក្នុងបាមករួមភេទនៅ ផ្ទះជួលរបស់នាងជាច្រើនដង។ ក្រោយមកនាងថែមទាំងបានបរបួល Dj ដែលនៅក្នុងបាមួយឈ្មោះ Dieter Schultz មករួមភេទជាមួយនាងក្នុងមួយយប់បីដងទៀតផង ប៉ុន្តែនាងបានចាក់សោរហើយបង្ខំឲ្យ Dieter រួមភេទជាមួយនាងច្រើនជាងបីដងទៅទៀត។ ដោយទ្រាំមិនបានលោក  Dieterបានហៅទូរស័ព្ទទៅកាន់ប៉ូលីសឲ្យមកជួយ ហើយប្រាប់ប៉ូលីសថា នាង Antje បានព្យាយាមសម្លាប់រូបលោកដោយការរួមភេទ។

/

រូបភាព៖ នាង Antje Crapnick កាលនៅរស់

ក្រុមប៉ូលីសបាននាំនាង Antje ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជម្ងឺតណ្ហានេះ តែមិនបានជាសះស្បើយឡើយ។ ក្រោយមកនាង Antje នៅតែប្រព្រឹត្តទម្លាប់អាក្រក់របស់នាងដដែលដោយបរបួលបុរសមិនរើសមុខមករួមភេទជាមួយនាង មិនថា ជួបតាមផ្លូវ ឬអ្នកបើកឡានពេទ្យតាក់ស៊ីទាំងឡាយគឺសុទ្ធតែត្រូវបាននាងបរបួលមករួមភេទជាមួយទាំងអស់។

យោយទៅតាមសំដីម្តាយរបស់នាង Antje បានឲ្យដឹងថានាងធ្លាប់មានវិបត្តិជាមួយស្វាមីដែលលែងលះជាមួយនាងតាំងពីវ័យក្មេងមក ទើបប្រហែលជាធ្វើឲ្យនាងប្រព្រឹត្តិអំពើបែបនេះ៕

ដោយ៖ តុលាប្រភព៖ mirror