ព័ត៌មានអន្តរជាតិ ៖ រលំបាក់ផ្លូវក្រោមដីមួយកន្លែង ភាគខាងលិចទីក្រុង តូក្យូ បានសម្លាប់មនុស្ស ៥ នាក់ ស្របពេលដែល ៧ នាក់ផ្សេងទៀត បានបន្តការបាត់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយគេហទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីថ្ងៃទី០២ ធ្នូ ម្សិលមិញនេះ។

គួររំឭកផងដែរថា ឧបទ្ទេវហេតុលើកនេះ បានកើតឡើងនៅឯផ្លូវរូង សាសាហ្គោ លើផ្លូវលឿនជូអូ ក្នុងក្រុង កូស៊ូ ខេត្ត យ៉ាម៉ាណាស៊ី ចម្ងាយប្រមាណជាង ៨០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងតូក្យូ។ ផ្សែងដ៏ខ្មួរខ្មាញ់ត្រូវបានហុយចេញ ស្របពេលដែល រថយន្តពីរគ្រឿងត្រូវបានគេជឿថាបានជាប់គាំងនៅក្នុងផ្លូវរូងក្រោមដីមួយនោះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ