ដំណើរដ៏វែឆ្ងាយរបស់ Premier League មកទល់ពេលនេះជិតឈានដល់ពេលបញ្ចប់ហើយបើសិនជា  Manchester  United ឈ្នះយប់នេះ ។ ក្រុម Manchester United មានពិន្ទុស៊ីដាច់ក្រុម  Manchester City ១៦ ពិន្ទុ ដោយនៅសល់ ៤ ទៅ ៥ ប្រកួតក្នុងដៃទៀត តែទោះបើជាMan City ឈ្នះការប្រកួតទាំងអស់នោះក៏ដោយ ក៏មិនអាចឈ្នះពិន្ទុក្រុម Manutd ដែរបើសិនជា Manutd ឈ្នះ Aston Vila យប់នេះហើយនឹងលើកពាននៅយប់នេះភ្លាមតែម្តង ។ យប់នេះការប្រកួតនឹងធ្វើឡើងនៅ  Old Trafford ទឹកដីរបស់ Manchester United វេលាម៉ោង ២:០០រំលងអាធ្រាត្យយប់នេះ ។អ្នកគាំទ្ររបស់ Manchester  United  មានសង្ឃឹមជាខ្លាំងថា  ក្រុមនេះអាចយកឈ្នះលើក្រុមAston Vila បាន បើទោះបីជាលទ្ធផលថ្មីៗរបស់ ក្រុម Manutd មិនល្អក៏ដោយ តែយ៉ាងណាក្តីក្រុម Aston Vila គឺជាក្រុមបាតតារាង ដែលធៀបនឹងធ្លាក់ចេញពី Premier League ទៅហើយដូចនេះហើយទើប អ្នកគាំទ្ររបស់ Manchester United ជឿជាក់ថា ពួកគេនឹងគ្រងដំនែងជើងឯកពានរង្វាន់ Premier League លើកទី ២០ របស់ខ្លួន ៕/

ដោយ ៖  កុសលប្រភព ៖ 24h