ផ្កាកូលាប ជាប្រភេទផ្កាយ៉ាងម្យ៉ាងស្រស់ស្អាត មានគ្រប់ពណ៌ ដែលគេនិយម យកមកប្រើប្រាស់ សំរាប់តុបតែង និង រៀបចំ នៅក្នុងកម្មវិធីមួយចំនួន ដូចជា៖ វិធីអាពាហ៍ពិពាហ៍ ខួបកំណើត ភ្ជាប់ពាក្យ និង ជាពិសេស សំរាប់មិត្តយុវវ័យ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។

គេក៏និយម យកផ្កាកូលាប មកដាំ នៅក្នុងលំដ្ឋានផងដែរ ដែលរៀបចំ ធ្វើជាសួនផ្កាកូលាបទៅតាម ចំណង់ចំណូលចិត្ត អ្នកដែលស្រលាញ់ផ្កាកូលាប។ តើអ្នក ដឹងពីរបៀបដាំ និង ថែរក្សា ផ្កាកូលាប ឱ្យរីកលូតលាស់ និង មានផ្កាល្អ ដែរ ឬ ទេ? ខាងក្រោមនេះ ជាវិធីងាយៗ៣យ៉ាង សំរាប់ ដំាផ្កាកូលាបឱ្យរីកលូតលាស់ មានផ្កាល្អ ៖

១/ ជ្រើសរើស ប្រភេទ ផ្កាកូលាប ឱ្យស័ក្តិសម សំរាប់ដាំ ក្នុងទីតាំងណាមួយ ដែលអាចចង់ដាំ (ដំាដាក់ក្នុងផើង ឬ ដាំធ្វើជាសួន)
២/ ដាំនៅកន្លែងណា ដែលវា អាចស្រូបពន្លឺព្រះអាទិត្យ បានយ៉ាងហោចណាស់ ៦ម៉ោងក្នុង ១ថ្ងៃ
៣/ ស្រោចទឹក ឱ្យបានទៀងទាត់ នៅពេលព្រឹក និង នៅពេលល្ងាច ១ថ្ងៃ ២ដង៕
ដោយ៖ វណ្ណៈប្រភព៖ rose