យល់ដឹង៖ ចំណងអាពារហ៍ពិពាហ៍ ជាប្រការដ៏សំខាន់ក្នុងឆាកជីវិតមនុស្សម្នាក់ៗ។ ការជ្រើសរើសដៃគូរសម្រាប់សាងសុភមង្គលក្នុងគ្រួសារ វាមានសារសំខាន់ណាស់ ពោលគឺមនុស្សប្រុស ស្រីទាំងឡាយត្រូវតែសំឡឹងមើល អ្នកដែលខ្លួនពេញចិត្ត អោយបានល្អិតល្អន់ ត្រឹមត្រូវ មុននឹងចូលរោងការ។ តែទោះបីជា ចំណងអាពារហ៍ពិពាហ៍រឹងមាំយ៉ាងណាក៏ដោយ ក៏ការបែកបាក់គ្នានៅតែអាចកើតឡើងផងដែរក្នុងសង្គមគ្រួសារ។
តាមសេចក្ដីរាយការណ៍របស់មជ្ឃមណ្ឌលស្ថិតិ សិង្ហបុរីបានអោយដឹងថា អាត្រាលែងលះគ្នានៅក្នុងប្រទេសនេះមានការកើនឡើងខ្ពស់ ពោលគឺនៅឆ្នាំ ២០១០ មានគូរស្នេហ៍ចំនួន ៧,៦០៤ គូរដែលបានលែងលះគ្នា។ ចំពោះឆ្នាំ ២០១១ វិញគឺមានចំនួន ៤១.៣ ភាគរយ។ តាម
ការអះអាងខាងលើបានបញ្ចាក់ផងដែរថា ជារៀងរាល់ឆ្នាំក៏មានគូរស្នេហ៍ប្រមាណ ២៤,៣៦៣គូរបានរៀបការផងដែរ។
តាមការអះអាងរបស់តុលាការ សិង្ហបុរីបានអោយដឹងថាអត្រាលែងលះគ្នាកើនឡើងគឺដោយសារកតា្ដមួយចំនួនដូចជា កត្ដាគ្រួសារ ភាពមិនចុះចំរ៉ុងនឹងគ្នា ជំពាក់បំណុលគេ ភាពគ្មានការងារធ្វើ និងជាពិសេសគឺការមានដៃគូរថី្ម។ អ្វីដែលគួរអោយឆ្ងល់នោះថា អ្នកខ្លះមានលុយ មានចំណេះដឹង និងមានអាជីពខ្ពស់រៀងខ្លួនៗ តែនៅតែមានការលែងលះគ្នាទៀត។ សំនួរ៖ ហេតុអ្វី? មិនយល់ចិត្តគ្នាឬ? សូមជួយផ្ដល់ចម្លើយផង៕
ដោយ៖ សារិនប្រភព៖divaasia