ម៉ូតូ riumph Street Triple R ជាប្រភេទធំបែបស្ពតម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ទាក់ទាញ និងទទួលបានការ ពេញនិយម ជាច្រើនពីសំណាក់ អ្នកដែលចូលចិត្ត និងស្រលាញ់ម៉ូតូធំ ដោយសារតែ ម៉ូតូម៉ូដែលថ្មីនេះ មានរូបរាង ប្លែក គួរឱ្យចាប់អារម្មណ៍។
ម៉ូតូ riumph Street Triple R ម៉ូដែលថ្មី ឆ្នាំ២១០៤ ត្រូវរចនាម៉ូដឡើង មានរូបរាងធំ ខ្ពស់មាំ បែបស្ពត់តម្រូវទៅចំណង់ចំណូលចិត្តរបស់យុវវ័យដែលមានអំពូលបំភ្លឺភ្លើងខាងមុខ មានភ្នែកពីរ លៀនចេញខាងក្រៅ ដូចជាភ្នែកស្រមោចខ្មៅ បំពាក់ដោយប្រព័ន្ធ ABS មានកំលាំងម៉ាស៊ីនខ្លាំង ដល់ទៅ ៦៧៥សេសេ មានទម្ងន់ ១៨៣គ.ក និង មានតំលៃ ៩,៩៩៩ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed