យល់ដឹង៖ តាមការសិក្សាថ្មីៗមួយ ពីសាលកវិទ្យាល័យ Michigan សហរដ្ឋអាមេរិក បានអោយដឹងថា ការណាត់ជួបគ្នាដំបូងរបស់យុវវ័យ ភាគច្រើនគឺការចង់បាននូវការរួមភេទ។តាមការអោយដឹង ពីការស្រាវជ្រាវរបស់ សាកលវិទ្យាល័យ បានបង្ហាញថា មានចំនួនមនុស្សប្រុស ស្រី ៣,៤៤៧ នាក់ដែលមានអាយុ ប្រហែល ១៨- ២៤ ឆ្នាំ ដែលទទួលបានការរូមភេទក្នុងថ្ងៃពួកគេជួបគ្នាដំបូង។ ការសិក្សា បង្ហាញក្នុងរយៈពេលមួយឆ្នាំ នៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកវិភាគផ្នែកសុខភាព និងចិត្ដវិទ្យាបានអោយដឹងថា ការទទួលបានការរួមភេទ ក្នុ្ងងថ្ងៃជួបគ្នា នៃគូស្នេហ៍ដំបូង គឺភាគច្រើននៃមនុស្សស្រីតែងតែទទួលបានការឈឺចាប់ នៅពេលថ្ងៃក្រោយ។ ពោលគឺ គេនឹងទទួលបានការឈឺចាប់ ទាំងសុខភាពផ្លូវកាយ និងផ្លូចចិត្ដ។ នោះគឹមានន័យថា មនុស្សប្រុស ភាគច្រើនតែងតែបោះបង់នាងចោល ពេលដែលគេទទួលបានការរួមភេទ ពីពួកនាងរួចហើយ។
ដូច្នេះ ក្នុងនាមយើងជាមនុស្សស្រី មុននឹងសម្រេចចិត្ដធ្វើអ្វីមួយ ត្រូវចេះគិតគូរអោយបានម៉ត់ចត់។ លើលពីនេះទៅទៀត បើយើងជានារីខ្មែរវិញ គឺយើងកាន់តែប្រុងប្រយ័ត្ន នូវរាល់ទង្វើណា ដែលអាចមានផលលំបាកនៅពេលក្រោយ ជាពិសេសដូចជាការទទួលយកនូវ ការរួមភេទ ក្នុងជួបថ្ងៃជូបគ្នាដំបូងនេះឯង។ ម្យ៉ាងទៀត យើងជាកូនខ្មែរ ត្រូវចេះរក្សានូវ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ ដ៏ល្អផូរផង់ដែលមានតាំងពីរយូរលង់ណាស់មកហើយ៕
ដោយ៖ រក្សាប្រភព៖ dailymail