ព័ត៌មានអន្តរជាតិ ៖ ជាការពិត ពាក្យចចាមអារ៉ាម ថ្ងៃរលាយលោក ២១ ធ្នូ ២០១២ ត្រូវបាននិយាយតៗគ្នា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីកម្រងប្រតិទិនជនជាតិ Mayan ត្រូវបានរកអោយឃើញថា បាននិយាយរៀបរាប់ទាក់ទិនទៅនឹង ការបញ្ចប់នៃប្រតិទិនមួយនេះ នៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ ខាងមុខនេះពោលគឺ ជាពាក្យចចាមអារ៉ាមដែលមនុស្សរាល់គ្នាតែងលើកឡើងថា ជាថ្ងៃរលាយលោក។
ដោយឡែក នាពេលនេះ បើយើងងាកក្រឡេកទៅមើលគេហទំព័រមួយចំនួន របស់បរទេស គេឃើញមានទាំងនាឡិកាអេឡិចត្រូនិចរាប់ថយក្រោយ ដើម្បីឱ្យដឹងពីពេលវេលាច្បាស់លាស់នៃការបញ្ចប់របស់ប្រតិទិនម៉ាយ៉ា ដែលមនុស្សមួយចំនួន យល់ថាជាវេលានៃការឆេះកប្បនោះ

គួរបញ្ជាក់ផងដែរថា បើសិនជាថ្ងៃទី២១ ធ្នូ ២០១២ ខាងមុខនេះ ជាថ្ងៃឆេះកប្បពិតប្រាកដមែននោះ ជីវិតសត្វលោកយើងនេះ នៅសល់តែ ១៥ ថ្ងៃ និង ១៣ ម៉ោងទៀតតែប៉ុណ្ណោះ ដែលអាចមានឧកាសរស់រានមានជីវិត នេះបើយោងតាមនាឡិការអេឡិចត្រូនិចរបស់ជនជាតិ Mayan នៅលើគេហទំព័រសារព័ត៌មានបរទេស sun-sentinel ៕