ដោយរស់នៅក្នុងតំបន់វាលបឹងល្បាប់ ប្រជាជន Nilotic Nuer ទាំងអស់ ប្រកបមុខរបរនេសាទត្រី បង្គា ព្រមទាំងរស់នៅដាច់ដោយឡែកពីសង្គមមនុស្សទាន់សម័យ។

/

វាលល្បាប់ Sudd (រូប ៖ amusingplanet)

 

វាលល្បាប់ Sudd ដែលកើតឡើងដោយសារដៃទន្លេ Nile ស គឺជាតំបន់ដ៏ធំមួយស្ថិតនៅកណ្ដាលប្រទេស Sudan ខាងត្បូង។ នេះគឺជាតំបន់លិចទឹកដ៏ធំបំផុតមួយក្នុងពិភពលោក ដោយមានទំហំ ៣០,០០០ គីឡូម៉ែត្រក្រឡា។ នារដូវភ្លៀង វាលល្បាប់នេះ ត្រូវបានគ្របដណ្ដប់ដោយទឹក និងមានទំហំកើនឡើង ស្មើនឹងប្រទេសអង់គ្លេស (១៣០,០០០គីឡូម៉ែត្រក្រឡា)។

/

កោះអណ្ដែតរបស់គ្រួសារមួយ (រូប ៖ amusingplanet)

នៅទីនេះ កក់ ស្រូវ និងកំប្លោក រីកលូតលាស់ប្រជ្រៀតគ្នា នៅលើតំបន់ទឹក និងភក់ល្បាប់ ហើយទីនេះ ក៏ក្លាយជាកន្លែងរស់នៅរបស់សត្វជាច្រើន ដូចជាក្រពើ និងដំរីទឹក។ មានពេលខ្លះ បណ្ដារុក្ខជាតិ និងស្រូវ បានរីកលូតលាស់ខ្លាំង រហូតដល់វាអណ្ដែតនៅលើផ្ទៃទឹក បង្កើតបានជាកោះអណ្ដែត វែងដល់ទៅជាង ៣០គីឡូម៉ែត្រ។

/

ជនជាតិម្នាក់ Nilotic Nuer នៅលើទូកដ៏តូចមួយ

រហូតមកដល់បច្ចុប្បន្ន មានតែអ្នកស្រុកដើមតែមួយគត់ដែលហ៊ានរស់ នៅលើបឹងល្បាប់ទាំងនេះ ពួកគេបានតាំងទីលំនៅ នៅលើតំបន់មួយ​នេះ តាំងតែពីរាប់សតវត្សមុន នោះគឺកុលសម្ព័ន្ធ Nilotic Nuer ។ ពួកគេរស់នៅជាក្រុម ឬជាគ្រូសារ ដោយជ្រើសរើសកោះអណ្ដែតរៀងៗខ្លួន និងសាងសង់ផ្ទះ ឬភូមិសម្រាប់រស់នៅ។ ភូមិអណ្ដែតនៃគ្រួសារនិមួយៗ ត្រូវបានតភ្ជាប់គ្នា ដោយបណ្ដាញផ្លូវទឹក ឬព្រែកតូចៗ ប្រទាក់ក្រឡាគ្នា។

/

ជន​ជាតិ​ Nilotic Nuer កំពុង​នេសាទ​ត្រី

ប៉ុន្ដែ ដោយសារតែរុក្ខជាតិដ៏ក្រាស់ក្រែល និងផ្ទះអណ្ដែតទាំងឡាយរបស់កុលសម្ព័ន្ធ Nilotic Nuer បានបណ្ដាលឱ្យការស្រាវជ្រាវជាច្រើននៅតាមបណ្ដោយទន្លេ Nile    តាំងពីរាប់សតវត្សមុនរបស់ក្រុមអ្នកផ្សងព្រេង ត្រូវបរាជ័យ ដោយសារតែទូក កប៉ាល់ មិនអាចឆ្លងកាត់បាន។

/

ផ្ទុយពីក្រុមអ្នកស្រាវជ្រាវ និងអ្នកផ្សងព្រេង កុលសម្ព័ន្ធ Nilotic Nuer ដោយសារតែមានបទពិសោធរស់នៅទីនេះ បានច្នៃជាទូកតូចៗ ដើម្បីអាចធ្វើដំណើរឆ្លងកាត់ស្មៅ និងរុក្ខជាតិដ៏ក្រាស់ អណ្ដែតនៅលើទឹក។ ទូកទាំងនេះ ភាគច្រើនធ្វើអំពីដើមឈើវែង ប៉ុន្ដែតូចៗ អាចឱ្យមនុស្សឈរពីលើបាន។

/

ភូមិ​លើ​កោះ​ល្បាប់​និមួយ​ៗ ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​ផ្លូវ​ទឹក​តូច​ៗ

 

កាលពីចុងទសវត្សទី ៧០ នៃសហ្សវត្សមុន គម្រោងបង្កើតព្រែកជីក Jonglei ដើម្បីតភ្ជាប់ និងបង្កើតផ្លូវទឹក ពីទន្លេ Al-Jabal មកទន្លេ Nile ស ត្រូវបានគេអនុវត្ត។ គម្រោងនេះគឺដើម្បីបង្កើនបរមាណទឹកទៅឱ្យប្រទេសអេហ្សីប ដោយសារតែទឹកមួយភាគធំរបស់ទន្លេ Nile បានស្ទះនៅលើតំបន់បឹងល្បាប់នេះ។ ប៉ុន្ដែ គម្រោងខាងលើនេះ មិនបានសម្រេច និងត្រូវបានផ្អាករាប់សិបឆ្នាំ ដោយសារតែសង្គ្រាមស៊ីវិល ដ៏សាហាវ នៅ Sudan ខាងត្បូង។

/

ទន្លេ  Nile

 

បើទោះជាមាន ឬមិនមានព្រែក ដែលជួយឱ្យការធ្វើដំណើរបានងាយស្រួល គឺហាក់មិនមានឥទ្ធិពល​អ្វីខ្លាំង ដល់ជីវភាពរស់នៅបែបបុរាណរបស់កុលសម្ព័ន្ធ Nilotic Nuer ។ កុលសម្ព័ន្ធនេះ ក៏​ហាក់​បី​ដូចជាចង់រក្សាជីវភាពរបស់ពួកគេនៅលើវាលល្បាប់នេះ ឱ្យនៅដូចដើម ដោយមិនចង់ឱ្យមានជន​ពីខាងក្រៅចូលមកក្នុងតំបន់ដែលជាពិភពរបស់ខ្លួន ព្រោះប្រការនេះ បានជួយឱ្យជីវភាព និងសង្គមរបស់ពួកគេ មានភាពសុខដុម ក្នុងរយៈពេលរាប់សតវត្សមកនេះ បើទោះជាសង្គមខាងក្រៅមានការ​​ប្រែប្រួលយ៉ាងណាក៏ដោយស។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ជីវភាពប្រជាជន ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ នៅ ម៉ាឡេស៊ី

Tokyo ជា​​ទី​ក្រុងរបស់​​​​មនុស្ស​ ​ចូល​ចិត្ត​រស់​ជាមួយ​ សិប្ប​និម្មិត

Top 10 ទីក្រុងដែលសមស្រប សម្រាប់យុវវ័យ ពិភពលោក

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Amusingplanet