ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ ចាប់ឃាត់ខ្លួន ជនសង្ស័យពីបទប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បន្ទាប់ពីក្រុមភ្នាក់ងារតាមដានស៊ើបអង្កេត FBI បានរកឃើញសារធាតុពុល អាចសម្លាប់ជីវិតមនុស្សបាន ក្នុងសំបុត្រ ផ្ញើទៅកាន់ ការិយាល័យ ព្រឹទ្ធសភា សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេស channelnewsasia ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ ដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ មានឈ្មោះថា Paul Kevin Curtis ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀតបើយោងតាម ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមថា ភ្នាក់ងារតាមដានស៊ើបអង្កេត FBI បានបន្ថែមថា ករណីខាងលើនេះ វាមិនជាប់ពាក់ព័ន្ធទៅនឹងករណីបំផ្ទុះគ្រាប់បែកកាលពីប៉ុន្មាន ថ្ងៃកន្លងទៅនោះទេ ដែលបានសម្លាប់មនុស្ស ៣ នាក់ បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រុមភេវជន នៅក្នុងរដ្ឋ Boston។
ដោយឡែក បើនិយាយពីជនជាប់ចោទរូបនោះវិញ ក៏កំពុងតែស្ថិតនៅក្រោមការសាកសួរពីភ្នាក់ងារមន្តី្រមានសមត្តកិច្ច ។ គួររំឭកផងដែរថា កាលពីពេលកន្លងទៅ ពោលគឺនៅក្នុងឆ្នាំ២០០៤ ការិយាល័យព្រឺទ្ធសភា៣ ត្រូវបានបិទទ្វារ បន្ទាប់ពីរកឃើញសារធាតុពុលស្រដៀងគ្នានេះ ដោយឡែក បើងាកក្រឡេកទៅមើល អំឡុងឆ្នាំ ២០០១ វិញ សមាជិកសភា ៥ នាក់ក្នុងនោះរួមមានអ្នកកាសែតផងនោះ ត្រូវបានសម្លាប់ ស្របពេលដែល១៧ នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីទទួលបានសំបុត្រអនាមិក ដែលបង្កប់ទៅដោយសារធាតុបំពុល៕
ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia