បើតាមប្រភពសារព័ត៌មានបានអោយដឹងថា មានការប៉ះទង្គិចមួយនៅតាមបណ្តោយព្រំដែនប្រទេសអ៊ីរ៉ាក ក្នុងខណៈពេលដែលពួកឧទ្ទាមបានបើកការវាយប្រហារទៅកងកម្លាំងរបស់ប្រទេស ស៊ីរី ដែលក្រោយមកបានបណ្តាលអោយទាហានចំនួន ២១នាក់បានស្លាប់។
លើសពីនេះទៅទៀត បើនិយាយពីស្ថានភាពនៅតាមបណ្តោយព្រំដែន ពោលគឺចាប់តាំងពីថ្ងៃព្រហស្បត្ត៏មក ជនស៊ីវិលត្រូវបានសម្លាប់ដល់ទៅ 250 នាក់ ឯណោះ ស្របពេលដែលវាគឺជាតួរលេខមួយខ្ពស់បំផុត ចាប់តាំងពីមានការបះបោរប្រឆាំងលោក Bashar al Assad មកម្ល៉េះ ។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមសម្តីរបស់ពលទាហានបានអោយដឹងថា ព្រំប្រទល់រវាងប្រទេសទាំងពីរ ស្ថិតនៅក្នុងសភាពតានតឹងនៅឡើយ ហើយក៏មានការយកចិត្តទុកដាក់ខ្ពស់មែនទែនទាក់ទិននឹងតំបន់មួយនេះ ស្របពេលដែលមិនស្តិតនៅក្រោយការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេស ស៊ីរី ហើយក៏គ្មានអ្នកណាដឹងថា នឹងមានរឿងអ្វីកើតឡើងទៀតនោះទេ។

ទន្ទឹមនឹងបញ្ហាវិបត្តិនៅស៊ីរីនេះ រដ្ឋមន្រី្តការបរទេស របស់ចក្រភពអង់គ្លេស គឺលោក William Hague បានមានប្រតិកម្មទាក់ទងនឹង ប្រទេសរុស្សី និងប្រទេសចិន ខណៈពេលដែលប្រទេសទាំងពីរនេះ បានប្រើសិទ្ធិជំទាស់វេតូ ប្រឆាំងនឹងគម្រោងដំណោះស្រាយរ បស់អង្កការសហប្រជាជាតិ ស្តីពីវិបត្តិនៅស៊ីរី ៕