មនុស្សគ្រប់គ្នាកសុទ្ធតែស្គាល់ពីព្រះអាទិត្យនៅរដូវក្តៅ និងឥទ្ធពលដែលធ្វើឲ្យស្បែករបស់យើងមានមានភាពជ្រីវជ្រួញរបស់វា។ ដោយហេតុនេះពួកគេតែងតែប្រុងប្រយ័ត្ន ដោយជៀសវាងការត្រូវកំដៅថ្ងៃ។ ប៉ុន្តែអាកាសធាតុក្តៅ ក៏ជាធាតុដែលអាចបំផ្លាញដល់សក់របស់អ្នកដែរ។ សូមប្រើនូវគន្លឹះខាងក្រោមនេះ ដើម្បីរក្សាសក់របស់អ្នកឲ្យនៅតែមានសុខភាពល្អនៅរដូវក្តៅ ៖
១. ការពារសក់ពីទឹកមានជាតិប្រៃ និងសារធាតុក្លរួ
មុនពេលដែលលោកអ្នកលោតចូលទៅក្នុងអាងទឹក ឬទឹកសមុទ្រ ដើម្បីហែលលេងនោះ អ្នកត្រូវអនុវត្តនូវ២ទៅ៣ជំហ៊ានដើម្បីការពារសក់របស់អ្នក។ វិធីល្អបំផុតដែលអ្នកអាចធ្វើបានក្នុងការការពារសក់របស់អ្នក មុនពេលហែលទឹក គឺត្រូវធ្វើឲ្យសក់របស់អ្នកសើមជោកជាមុនសិន មុននឹងត្រូវនឹងទឹកអំបិលនៃទឹកសមុទ្រ ឬជាតិក្លរនៃអាងហែលទឹក។ សូមកុំចូលទៅក្នុងអាងហែលទឹកដោយសក់ស្ងួតឲ្យសក់។ បន្ទាប់ពីការហែលទឹក សូមប្រាកដថាអ្នកបានកក់សំអាតសក់របស់អ្នកជាមួយនឹងសាប៊ូកក់ សំអាតសក់ និងផលិតផលសំរាប់សក់ដទៃទៀត ដើម្បីឲ្យប្រាកដថាអ្នកបានសំអាតនូវជាតិក្លរួចេញអស់ពី សក់របស់អ្នក។
២. ការពារសក់ពណ៌ឲ្យផុតពីកំដៅថ្ងៃ
ដើម្បីការពារពណ៌សក់របស់អ្នក (មិនថាអ្នកលាបពណ៌ ហាយឡាយ ឬអ៊ុតនោះទេ) ឲ្យមានសុវត្ថិភាពពីកំដៅព្រះអាទិត្ររាប់ខែនៅរដូវក្តៅនោះ គឺមានពីរបីវិធីដែលអ្នកអាចធ្វើបាន។ ទីមួយអ្នកលាបក្រេមការពារកំដៅថ្ងៃមុននឹងចេញទៅត្រូវកំដៅថ្ងៃ រយៈពេលយូរ។ អ្នកប្រហែលជាអាចស្វែងរកបាននូវផលិតផលថែរក្សាសក់ណាមួយ ដើម្បីការពារសក់របស់អ្នកឲ្យផុតពីការខូចខាត។ប៉ុន្តែពួកវា គឺសុទ្ធតែផ្សំដោយធាតុផ្សំមូលដ្ឋានដូចគ្នា ដូចជាមាន SPF កំរិតខ្ពស់។
៣. ផ្តល់ដល់សក់នូវជាតិសំនើម និងគ្រឿងការពារកំដៅ
បើសិនជាអ្នកចង់សក់របស់អ្នកឆាប់លូតលាស់ មានទំងន់ និងមានពន្លឺ វាសំខាន់ណាស់ក្នុងការជៀសឲ្យុផុតពីការបំផ្លាញដោយកំដៅ។ មិនថាតែអ្នកចូលចិត្តផ្លុះសំងួតសក់ ឬមូរសក់របស់អ្នកជារៀងរាល់ថ្ងៃ ឬការត្រូវនឹងកំដៅខាងក្រោយយ៉ាងយូរទេ គឺសុទ្ទតែបង្កបញ្ហាដល់សក់របស់អ្នក។ បើសិនជាអ្នកសង្កេតឃើញថាសក់របស់អ្នកកាន់តែស្ងួតជាងធម្មតា សូមបន្ថែមការយកចិត្តទុកដាក់ក្នុងការបន្ថែមជាតិសំណើមដល់វាឲ្យ បានច្រើនឡើង។ មធ្យោបាយងាយស្រួលបំផុតគឺប្រើក្រែមបន្ទន់សក់។ អ្នកក៏អាចប្រើសាប៊ូកក់ដែលមានទាំងក្រែមបន្ទប់សក់ក្នុងជាស្រេចក៏ បាន។ ប៉ុន្តែបើអ្នកឃើញថាសក់របស់អ្នកនៅតែមានភាពស្ងួតនៅខាងចុង សូមបន្ថែមនូវក្រោមបន្ទន់សក់លើវានៅតែផ្នែកខាងចុងបន្ថែមទៀត។ បើសិនជាអ្នកមានសក់បែកចុងសូមធ្វើការកាត់តំរឹមវាជារៀងរាល់ ៦ ទៅ៨សប្តាហ៍ ដើម្បីកាត់ចោលនូវផ្នែកដែលខូចនោះ។
៤. បញ្ឈប់ការបែកញើសជោកសក់
នៅពេលដែលអ្នកស្ថិតនៅខាងក្រៅនៅរដូវក្តៅ សក់របស់អ្នកនឹងបែកញើសយ៉ាងច្រើន។ វាមានវិធីមួយចំនួនដែលអ្នកអាចប្រើបានដើម្បីការពារសក់របស់ អ្នកនៅពេលមានបញ្ហានេះ។ ទីមួយ សូមប្រើប្រាស់តែសំភារៈណាដែលមានភាពយឺតសំរាប់តុបតែងសក់របស់ អ្នក។ បើសិនជាអ្នកប្រើប្រភេទផ្សេងនោះវានឹងធ្វើឲ្យសក់របស់អ្នកផុយ ស្រួយ នឹងងាយដាច់។ បន្ថែមលើនេះ ដើម្បីជៀសវាងប្រតិកម្មផ្សេងៗលើស្បែក សូមអ្នកធ្វើសក់របស់ចេញផុតពីផ្ទៃមុខរបស់អ្នក។ ញើសនៅនឹងសក់ងាយតោងជាប់នឹងថ្ងាស ឬផ្ទាល់ ដែលបង្កជាមុន រឺរោកសើស្បែកផ្សេងៗណាស់៕ ដកស្រង់ពីគេហទំព័រខ្មែរសារិកា ដោយ៖ រដ្ខា