ស្ទើរតែមិនគួរអោយជឿ  ៖​  ស្រ្តីជាអ្នកធ្វើដំណើរម្នាក់  ត្រូវបានរកអោយឃើញថា ពិតជាសំណាងហួស  ក៏ព្រោះតែនាងមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ខណៈពេលដែលជាប់ក្បាល ទៅនឹងកញ្ជក់រថយន្ត ក្រោយពីបានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ បុរសដែលជាអ្នកបើករថយន្ត  ដោយមាននាងអមដំណើរនោះ  បានបើករថយន្តស្ទុះទៅបុកគូថឡានដឹកទំនិញធន់ធំយ៉ាងកម្រោល។

width=435

ជាមួយនឹងការធ្វេសប្រហែស   ដោយមិនគោរពច្បាប់ចរាចរណ៍  ពោលគឺ  មិនពាក់ខ្សែក្រវ៉ាត់ ការពារសុវត្ថិភាព ស្រ្តីដែលជាអ្នកអមដំណើររូបនេះ   ក៏បានខ្ទាត  និងជាប់ក្បាលទៅនឹងកញ្ជក់រថយន្តតែម្តង។ ដោយឡែក បើនិយាយពីមូលហេតុ នៃការបើករថយន្តស្ទុះទៅបុកគូថឡានដឹកទំនិញធន់ធំយ៉ាងកម្រោល  លើកនេះ  មិនទាន់បានដឹងច្បាស់នៅឡើយទេ ស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត។

width=429

យ៉ាងណាមិញ ស្រ្តីរូបនេះ  ភ្លាមៗនោះ  ក៏ត្រូវបានក្រុមមន្រ្តីជួយសង្គ្រោះ ចុះជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា  និងបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។ ដោយឡែក បុរសដែលជាអ្នកបើកបរ ក៏ទទួលរងរបួសធ្ងន់ផងដែរ។ គួរបញ្ជាក់ផងដែរថាករណីគ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅឯខេត្ត Guizhou  ភាគខាងត្បូង  ប្រទេសចិន ៕

width=428

ចងចាំ ៖ គួរណាគោរពច្បាប់ចរាចរណ៍ ទើបជាការប្រសើរ គោរពច្បាប់ចរាចរណ៍គឺគោរពអាយុជីវិតខ្លួនឯង ​​ និងអ្នកដទៃ ( ពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពអោយបានត្រឹមត្រូវ រាល់ពេលបើកបររថយន្ត) ៕