ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះដោយឥទ្ធិពលនៃការរញ្ជួយដីដ៏ខ្លាំងមួយ
នៅភាគខាងកើតប្រទេសទួគីដែលបានសំលាប់ប្រជាជនយ៉ាងហោចណាស់ ២១៧នាក់ដែល
មនុស្សជាច្រើនទៀតត្រូវបានគេប៉ាន់ស្មានថាអាចនឹងកប់ក្នុងគំនរអាគារបាក់បែក។
នាយករដ្ឋមន្រ្តី ទួគី លោក រីសេប តាយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានប្រញាប់
ប្រញាល់ទៅកាន់ខេត្ត វ៉ាន់ (Van)ដែលជាតំបន់រងគ្រោះដោយការរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលមាន
រង្វាស់ ៧.២រ៉ិចទ័រ នឹងបានប្រកាសថាចំនួនអ្នកស្ថាប់អាចនឹងកើនឡើងដោយជនរងគ្រោះ
ច្រើនទៀតបានកប់នៅក្នុងគំនអាគារ។

គាត់បាននិយាយថា ការស្វែងរក និងខិតខំជួយសង្គ្រោះនិងនៅតែបន្តរហូត។ វាហាក់ដូច
ជាផ្នូរសំរាប់ប្រជាជនរស់នៅក្នុងសង្កាត់ Ecris ដែលមានប្រជាជន ១០០,០០០នាក់ ហើយ
ក្នុងនោះអាគារជាង ៥៥ខ្នងបានដូលរលំ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Idris Naim Sahin បាននិយាយថា មនុស្ស១០០នាក់នៅក្នុងទីប្រជុំខេត្ត
វ៉ាន់ (Van) បានស្លាប់ហើយ ១១៧នាក់ទៀតបានស្លាប់នៅក្នុងសង្កាត់ Ecris។
គួរបញ្ជាក់ថានៅក្នុងឆ្នាំ១៩៩៩, រញ្ជួយដីដ៏ខ្លាំងចំនួន ២បានវាយប្រហារភាគពាយព្យ័ប្រទេស
ទួគីដែលបានបន្សល់ទុកនូវមនុស្សស្លាប់ជាង ២០,០០០នាក់។ ហើយនៅក្នុងឆ្នាំ១៩៧៦
រញ្ជួយដីដ៏ខ្លាំងមួយទៀតបានវាយប្រហារទីប្រជុំមួយក្នុងខេត្ត វ៉ាន់ (Van) ដែលបានសំលាប់
មនុស្ស ៣,៨៤០នាក់៕
ប្រភព៖ Channel News Asia
ដោយ
វឌ្ឍនា