អង់គ្លេស៖ តាមការអោយដឹងពីព័ត៌មានពីក្រុង London កាលពីថ្ងៃទី ១៩ សីហាម្សិលមិញនេះថា មានមនុស្សរាបរយនាក់បានស្លៀកពាក់ខោអាវពណ៌ខ្មៅ ហើយតំាងខ្លួនគេថា ជាធ្មប់បានដើរជាជួរៗក្នុងតំបន់ Pendle នៃរដ្ឋ lancashire ធ្វើអោយផ្អើលមនុស្សម្នា។

តាមប្រភពដដែលបានអោយដឹងថា អ្នកចូលរូមទាំងអស់ ត្រូវគូរមុខមាត់ អោយមានសភាពអាក្រក់ ពោលគឺត្រូវ គូរចញ្ចើម និងផាត់មុខអោយដូចខ្មោចអញ្ចឹង។ ជាពិសេសទៀតនោះគឺត្រូវស្លៀកពាក់ខោអាវខ្មៅទាំងអស់គ្នា។ តាមការអោយដឹងពីនាក់ចូលរួមក្នុងព្រឹត្ដិការណ៍នេះថា គេធ្វើព្រឹត្ដិការណ៍នេះឡើង គឺក្នុងគោលបំនងគម្រប់ខួប អ្នកដែលបានស្លាប់ទៅ ចំនួន១០នាក់ក្នុងតំបន់ Pendle ឬគេអោយឈ្មោះថា កូនភ្នំ ១៦១២ ដែលមនុស្ស ១០នាក់នោះ គេជឿថា ស្លាប់ដោយសារធ្មប់ចូល។
បើតាមការអោយដឹងពីលោក Jiian Jordan ដែលជាអ្នករៀបចំកម្មវិធីនេះឡើង បានអោយដឹង ប្រជាពលរដ្ឋបាននាំគ្នា ប្រារព្ធវាឡើងគឺក្នុងគោលបំនង ឧទ្ទិសបួងសួងដល់ព្រលឹងធ្មប់ដែលមានតាំងពីយូរណាស់មកហើយ ហើយត្រូវបានគេជឿថា ការធ្វើបែបនេះ មនុស្សម្នាក្នុងភូមិនឹងទទួលបានសេចក្ដីសុខ ឈ្នះអស់ជម្ងឺផងទាំងពួង៕
ដោយ៖ រក្សាប្រភព៖ newstrackindia