វាគឺជារឿងរន្ធត់មួយ ខណៈពេលដែលក្មេងប្រុសវ័យ 5 ឆ្នាំម្នាក់បានធ្លាក់ចុះពីជាន់ទី 3 នៃអាគារមួយនៅក្នុងប្រទេសរុស្ស៊ី តែមិនបានបាត់បង់ជីវិតអ្វីនោះទេ ស្របពេលដែលក្មេងប្រុសនោះបានទទួលរងរបួសស្រាលតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានអោយដឹងថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងនៅក្នុងអំឡុងថ្ងៃមួយ ពោលគឺ នៅក្នុងអាគារដើរផ្សារមួយកន្លែងដែលមានឈ្មោះថា Golden Parkស្តិតនៅក្នុងទីក្រុង Novosibirsk ប្រទេសរុស្ស៊ី ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពនៃការធ្លាក់របស់ក្មេងប្រុសវ័យ 5 ឆ្នាំរូបនេះ ពីជាន់ទី 3 មានភាពរន្ធត់យ៉ាងណានោះ សូមប្រិយមិត្តអ្នកទស្សនាតាមដានខ្សែអាតវីដេអូ ដែលបានថតជាប់ដោយ ប្រព័ន្ធកាម៉េរ៉ាសុវត្តិភាព បន្តិចទៅ ៖
ដូច្នេះ ឆ្លៀតក្នុងឧកាសនេះ សារព័ត៌មាន ក៏ដូចជាក្រុមការងារ Camnews សូមចូលរួមចំណែកនៅក្នុងការដាស់តឿន ចំពោះមាតាបិតា គួរណាយកចិត្តទុកដាក់ចំពោះបុត្រធីតា មិនថានៅទីណានោះ ដោយជៀសវាងក្នុងការកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យណាមួយ៕
ដោយ ៖ មង្គលប្រភព ៖ Youtube