ស្រ្តីម្នាក់រស់នៅ Nigeria បានកើតកូនចេញនូវសត្វចម្លែកមួយ ដែលមានរូបរាងស្រដៀងនឹងសត្វសេះ នៅឯវិហារ Edo។ រឿងនេះបានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ច្របូកច្របល់យ៉ាងខ្លាំង។ ស្រ្តីម្នាក់នេះ ប្រកបមុខរបរលក់បន្លែនៅតំបន់នោះ។ 
នាង Veronica Egiebor, ពេទ្យឆ្មបដែលបានឃើញការផ្តល់កំណើតនេះបានឲ្យដឹងថា: ស្ត្រីម្នាក់នោះបានព្យាយាមទាញយកចេញនូវជើងអ្នកណាម្នាក់ ក្នុងពេលកំពុងផ្តល់កំណើត។ ក្រោយមកស្រ្តីម្នាក់នោះ បានកើតចេញនូវសត្វចម្លែកមួយ ហើយសន្លប់បាត់ស្មារតីទៅ។ មានអ្នកមួយចំនួនថាវាជាសត្វសេះ តែអ្នកខ្លះថាជាសត្វពពែ។ សត្វចម្លែកនេះ មាន.ក និងត្រចៀកវែង។ ខ្ញុំឃើញវាដូចជាកូនសេះ។
/
ស្រ្តីម្នាក់កើតកូនចេញជាកូន សេះ
មានមនុស្សជាច្រើនបានទៅប្រមូលផ្តុំនៅវិហារ Edo ដើម្បីស្វែងយល់ពីរឿងចម្លែកនេះ។ គ្រូអាចារ្យ Weath នៅវិហារនោះបានឲ្យដឹងថា: ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពនេះ ហើយខ្ញុំក៏មិនដឹងថានឹងត្រូវបកស្រាយថាយ៉ាងណាដែរ។ វាពិតជារឿងមួយដែលស្មានមិនដល់ !
ក្រោយពីសត្វចម្លែកនេះកើតចេញមក គ្រូអាចារ្យនោះបានសំណូមពរឲ្យមនុស្សគ្រប់គ្នាតាមគាត់ដើម្បីពិនិត្យឲ្យច្បាស់រឿងនេះ ប៉ុន្តែមនុស្សជាច្រើនបានរត់ចេញអស់ព្រោះតែការភ័យខ្លាច។ បន្ទាប់ពីដំណើរការនៃការប្រសូត្រនេះចប់ ស្ត្រីម្នាក់នោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ឯសត្វចម្លែកនេះនៅរក្សាទុកនៅកន្លែងដដែល៕
ដោយ៖ សិលាប្រភព៖ k14