យានអវកាសមួយប្រភេទរបស់រុស្ស៊ី ដែលមានលទ្ធភាពនាំមនុស្សទៅដល់ឋានព្រះច័ន្ទ នឹងត្រូវហោះហើរសាកល្បង ក្នុងឆ្នាំ ២០១៧។

ក្រុមហ៊ុនបច្ចេកវិទ្យាកាំជ្រួចរបស់រុស្ស៊ី Energia ដែលបានទទួលកិច្ចព្រមព្រៀងបង្កើតយានអវកាសថ្មីពីរដ្ឋាភិបាលរុស្ស៊ី កាលពីឆ្នាំ ២០០៩ ហើយបច្ចុប្បន្ន ទើបបានសម្រេចម៉ូដែលគំរូនៃយានអវកាសដ៏ទំនើបមួយប្រភេទ នេះបើតាមសេចក្ដីរាយការរបស់ទំព័រ RIA Novosti ។

/

អគ្គនាយករបស់ក្រុមហ៊ុន Energia លោក Vitaly Lopota បានមានប្រសាសន៍ថា ៖ យានអវកាសទំនើបនេះនឹងត្រូវបានចាប់ផ្ដើមធ្វើការហោះហើរសាកល្បង នៅឆ្នាំ ២០១៧។ យានអាវកាសនេះនឹងមានលទ្ធភាពហោះហើរពីផែនដី ទៅដល់ឋានព្រះច័ន្ទ។

បច្ចុប្បន្ន ប្រទេសរុស្ស៊ី ធ្លាប់បាននាំមនុស្សឡើងទៅលំហអាកាសដោយយានអវកាស Soyuz។ បន្ទាប់ពីត្រូវបានកែលំអជាច្រើនលើក Soyuz បានក្លាយជាយានអវកាសដែលបម្រើមនុស្សបានយូរបំផុត។ ក្រុមហោះហើរ Soyuz ធ្លាប់បាននាំអ្នកអវកាសជាច្រើន ទៅកាន់ស្ថានិយអវកាស Salyut, Mir និងស្ថានិយអវកាសអន្ដរជាតិ ISS ផងដែរ។

គួររំលឹកថា កាលពីមុននេះ អ្នកអវកាសចំនួនពីរក្រុមត្រូវបាត់បង់ជីវិត នៅក្នុងការបាញ់បង្ហោះយានអវកាស Soyuz ជាង ១០០លើក។

ដោយ ៖ សីហាប្រភព ៖ VE