សុខភាពស្បែក គឺជាបញ្ហាមួយដ៏សំខាន់ ដែលមនុស្សយើងតែងតែមានការព្រួយបារម្ភ។​ ជាពិសេស​ សំរាប់   ស្រ្តីតែម្តង ស្រី្តភាគច្រើន តែងរកគ្រប់មធ្យោបាយ និង ប្រើគ្រប់ផលិតផលដើម្បីឱ្យស្បែករបស់ខ្លួន សស្អាត​ ភ្លឺរលោង និង តឹងណែន។

ខាងក្រោមនេះ យើ់ងសូមណែនាំ អ្នកនូវប្រភេទផ្លែឈើមួយចំនួន  ដែលអាចជួយឱ្យស្បែករបស់អ្នកភ្លឺរលោង និង តឹងណែន ដោយធម្មជាតិ។

/

ផ្លែចេក៖ គឺជាប្រភេទផ្លែឈើដែលសម្បូរ និង ងាយស្រួលរកបំផុត   នៅគ្រប់ទីកន្លែង និងមានតំលៃសមរម្យ ជាមួយនឹងរសជាតិឆ្ងាញ់ពិសា។ មួយវិញទៀត ផ្លែចេក មានផ្ទុកនូវសារធាតុ ដែក ម៉ាញ៉េស្យូម និង ប៉ូតាស្យូម  ដែលមានតួនាទី  ជួយកាត់បន្ថយ  ដំណើរមានរដូវរបស់ស្រ្តី ឱ្យដើរស្រួល និង ទៀងទាត់។

បន្ថែមពីលើសពីនេះទៀត ផ្លែចេក សម្បូរទៅដោយ វីតាមីន A, B និង​ E   ដែលដើរតួនាទីយ៉ាងសំខាន់ ប្រឆាំងនឹងការចាស់មុនវ័យ។

ផ្លែក្រូច៖ មានផ្ទុកនូវសារធាតុវីតាមីន C និង  នូវប្រូតេអ៊ីន ខ្ពស់  ដែលជួយឱ្យស្បែកមានសំណើច សស្អាត ភ្លឺរលោង និង ជួយឱ្យស្បែកដុះលូតលាស់បានល្អ។ សូមយកសាច់ផ្លែក្រូច ដុសខាត់នៅលើស្បែករបស់អ្នក ដើម្បីធ្វើឱ្យស្បែកភ្លឺរលោង។

ផ្លែល្ហុង៖​ មានអត្ថប្រយោជន៍យ៉ាងសំខាន់សំរាប់ស្បែកដោយសារតែនៅក្នុងផ្លែល្ហុងមានផ្ទុក  ទៅដោយសារធាតុប្រតិកម្មអ៊ុកស៊ីត និង  សារធាតុអង់ស៊ីម  ដែលអាចជួយសម្លាប់កោសិកាស្បែកងាប់ និង  ព្យាបាលខូច។ សូមទទួលទាន   ទឹកល្ហុងទុំក្រឡុកមួយកែវ ឬយកផ្លែល្ហុងទុំ លាយនៅលើស្បែកមុខ និងឱ្យស្បែកមុខរបស់អ្នក  ទន់ភ្លឺរលោង និង តឹងណែន បានឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ timesofindia