កាលពីសប្ដាហ៍មុន Facebook បានឧទ្ទេសនាម Slingshot នៅអាមេរិក នេះគឺជាផលិតផលទីពីរ របស់ Facebook Creative Labs ។ ក្រុមអភិវឌ្ឍផលិតផលនេះ បានឱ្យដឹងថា អ្នកប្រើប្រាស់ជាច្រើន សប្បាយនឹងការសាកល្បង Slingshot ដូច្នេះ កម្មវិធីនេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ ទូទាំងពិភពលោក។

/

Slingshot គឺជាអ្វី?

Slingshot អនុញ្ញាតឱ្យអ្នក ចែករំលែកបានយ៉ាងលឿន នូវរូបភាព ទៅកាន់មនុស្សជាច្រើន ក្នុងពេលតែមួយ។ នេះគឺជាប្រភេទ feed (កម្មវិធីផ្ដល់ព័ត៌មាន) ថ្មី។ អ្នកចាប់ផ្ដើមប្រើ ដោយការថតរូបភាព ឬសកម្មភាព រួច  sling ទៅឱ្យមិត្តភ័ក្ដិ។ អ្នកទទួល មិនអាចមើលឃើញព័ត៌មានដែលអ្នកបានផ្ញើ នៅលើទំព័ររបស់ខ្លួន រហូតដល់ពួកគេ sling មកវិញឱ្យអ្នក នូវព័ត៌មានណាមួយ។

Slingshot សម្រាប់អ្នកណា?

គោលដៅរបស់ Slingshot គឺជួយធ្វើឱ្យបរិយាកាសប្រចាំថ្ងៃ កាន់តែមានភាពសប្បាយរីករាយ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើង សម្រាប់អ្នករាល់គ្នា។ បច្ចុប្បន្ន អ្នកប្រើប្រាស់អាចទាញយកកំណែនៃកម្មវិធីនេះ នៅលើប្រព័ន្ធប្រតិបត្តិ ចាប់ពី iOS 7 និង Android Jelly Bean ឡើងទៅ ដោយឥតគិតថ្លៃ។

/

ហេតុអ្វី ទិន្នន័យដែលបានចែករំលែក មិនអាចមើលឃើញទៀត នៅពេលអ្នកប្រើប្រាស់ អូសចោល (swipe away) ?

បណ្ដារូបថត និងវីដេអូ មិនស្ថិតនៅរហូត ធ្វើឱ្យការចែករំលែក កាន់តែមានតម្លៃ និងមិនស្មុកស្មាញ។ អ្នកប្រើប្រាស់ អាចតភ្ជាប់ ទៅតាមវិធីដែលអ្នកប្រើប្រាស់ចង់រស់ គ្រប់វិនាទី៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ engadget/gen