តារាសម្ដែងនាង Shin Se Kyung ដែលធ្លាប់ប្រាប់ថានាងចង់ផ្លាស់ប្ដូរអាជីពពីសម្ដែងមកជាតារាចម្រៀងនោះពេលនេះសុបិន្តរបស់នាងបានក្លាយជាការពិតតាមរយៈការចេញនូវវីដេអូចម្រៀងទី ១ របស់នាងដែលមានចំណងជើងថា You Were Sweet។/ហើយបទចម្រៀងថ្មីនេះផងដែរ Shin Se Kyung បានចេញច្រៀងជាមួយនឹងក្រុមចម្រៀងដែលមានឈ្មោះថា Sweden Laundromat ដែលជាក្រុមទើបនឹងរះថ្មីចេញពីការប្រកួតប្រជែងពីអ្នកចូលរូមប្រកូតប្រមាណជាង ២០០ នាក់។ បទចម្រៀងទី ១ របស់នាងនេះត្រូវបានគេរំពឹងទុកថានឹងទទួលបានជោកជ័យជាខ្លាំង ហើយនាងនឹងអាចបន្តចេញជាអាល់ប៊ុមផងដែរ។

ដោយ៖ នីតាប្រភពពី៖ Allkpop