width=456

អាហារទាំងអស់មិនមែនសុទ្ធតែ ធានារាល់ការរីកលូតលាស់ ដើមទ្រូងនោះទេ ប៉ុន្តែមានសារជាតិមួយចំនួន ដែលអាចកែប្រែ  រូបរាងស្ត្រីក្នុង  ការពង្រីកដើមទ្រូង  តាមបែបធម្មជាតិបាន។ អាហារ  ដែលមានឥទ្ធិពលធ្វើឲ្យលូតលាស់ ដើមទ្រូងគឺ  មានផ្ទុកកម្រិតសមល្មម នៃសារជាតិគីមី ម្យ៉ាងឈ្មោះថាហ្វីតូអ៊ីស្ត្រូហ្សែន (phytoestrogen)។

ហ្វីតូអ៊ីស្ត្រូហ្សែនប្រហាក់ប្រហែលនឹងអ័រម៉ូនអ៊ីស្ត្រូហ្សែនធម្មជាតិ (estrogen)ដែលអាចជួយឲ្យ ដើមទ្រូងងាយនឹងលូតលាស់។ ចំនួនហ្វីតូអ៊ីស្ត្រូ ហ្សែនច្រើនបំផុតមាន ក្នុងគ្រាប់ដើមកប្បាស (flax seed), សណ្តែកសៀង និង ផលិតផល  ធ្វើពីសណ្តែកសៀង ដូចជា តៅហ៊ូ។ អាហារផ្សេងទៀត មានដូចជា គ្រាប់ផ្លែឈើ នំប៉័ង ផលិតផលទឹកដោះគោ និង ទឹកសណ្តែក។

ប្រូមីន(bromine) និងម៉ង់ហ្គាណែស(manganese) ជួយធ្វើឲ្យដើមទ្រូងងាយទទួលយកសារធាតុហ្វីតូអ៊ីស្ត្រូហ្សែនដែលជំនួយក្នុងការលូតលាស់ដើមទ្រូងបានល្អ។​ អាហារទាំងនេះមានដូចជា ផ្លែប៉ម ផ្លែទំពាំងបាយជូរ អាល់ម៉ុន បង្គា និងគ្រឿងទេស។ អាហារ  ដែលមានហ្វីតូអ៊ីស្ត្រូហ្សែនមានសារប្រយោជន៍ផ្សេងទៀតចំពោះសុខភាព ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារប្រឆាំង នឹងរោគសញ្ញានៃការអស់រដូវ  ប្រឆាំងនឹងដំណើរ  ឆ្អឹងប្រេះស្រាំ និងស្រួយ និងជួយកាត់បន្ថយ ការកើតមានជំងឺមហារីកដើមទ្រូង និង មហារីកប្រូស្តាត និងជំងឺសរសៃឈាមនិង ជំងឺបេះដូង។  ដូច្នេះ អ្នកទាំងអស់គ្នាគួរទទួលទានអាហារខាងលើនេះ ជាប្រចាំ ដើម្បីជួយការពារសុខភាព និង ប្រឆាំងការឆ្លងនៃជំងឺផ្សេងៗ៕

ដោយ៖  វណ្ណៈប្រភព៖  lookingtoday