ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស​  xinhuanet   កាលពីវេលាម្សិលមិញនេះ បានអោយដឹងថា មានអគ្គីភ័យមួយបានឆាប់ឆេះ   នៅភាគខាងជើងប្រទេសចិន   ស្របពេលដែលបានឆក់ផ្តាច់សង្ខារក្មេងៗដល់ទៅ ៧ នាក់ យ៉ាងអណោចអធម។

width=471

លើសពីនេះទៅទៀត  ប្រភពដដែលនេះ  បានបន្ថែមអោយដឹងផងដែរថា​ សោកនាដកម្មដ៏គួរអោយសោកស្តាយមួយនេះ កើតឡើងដោយសារ​ភ្លើង​ឆេះ​ក្នុង​អគារ​មួយ​នៃ​ស្រុក​ឡាន​កាវ​ ខេត្ត​ហ៊ឺណាន​​  ភាគ​កណ្តាល​ចិន​កាលពី​ព្រឹក​ថ្ងៃទី​៤ មករា ។អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ស្រុក​ឡាន កាវ​គូស​បញ្ជាក់​ថា ​ ភ្លើង​ចាប់​​ឆាបឆេះ   នាវេលា​ម៉ោង​ ៨ ​និង ​៣០  ​នាទី​ព្រឹក ​ក្នុង​ផ្ទះល្វែង​មួយ​នៃ​អគារ​នោះ ។ ​

width=471

គួរបញ្ជាក់ផងដែរថា ២ ម៉ោងក្រោយមក អគ្គីភ័យមួយនោះ ត្រូវបានរំលត់ពីសំណាក់ក្រុមជំនាញខាងពន្លត់អគ្គីភ័យ ។ កុមារ​៤​នាក់​  ស្លាប់​​នៅ​នឹង​កន្លែង ចំណែក​​កុមារ​៣​នាក់​ទៀត​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រោះ ​របួស​ធ្ងន់​ពេក ។ កុមារ​ត្រូវ​របួស​ម្នាក់​​កំពុង​ទទួល​ការ​ព្យាបាល​នៅ​​មន្ទី​រ​ពេទ្យ​ ។ គេពុំ​ដឹង​នៅ​ឡើយ​ ថា​តើ​មាន​កុមារ​ចំនួន​ប៉ុន្មាន​នាក់​​​ឱ្យពិត​ប្រាកដស្ថិត​ក្នុង​ផ្ទះ​នោះ  ពេល​មាន​ភ្លើង​​​​ឆេះ​​ឡើយ  ។ ពួក​អ្នក​ជិតខាង​និយាយ​ថា ​ម្ចាស់​ផ្ទះ​នោះ​ឈ្មោះ​​ Yuan Lihai បាន​បង្កើត​កន្លែង​​កុមារកំព្រា​មួយទទួល​បណ្តា​កុមារ​កំព្រា​និង​បណ្តាកុមារ​ត្រូវ​គេ​បោះ​បង់​ចោល។

ប្រតិបត្តិការជូយសង្គ្រោះនៅតែប​ន្តមាន   ខណៈពេលដែលការតាមដានស៊ើបអង្កេត រកមូលហេតុពិតក៏ត្រូវបានបន្តធ្វើផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ xinhuanet