អន្តរជាតិ ៖ ស្រ្តីម្នាក់បានពរពោះ ក៏ដោយសារតែច្រឡំស៊ិចជាមួយនឹងបងប្អូនប្រុសភ្លោះ មិត្តប្រុសរបស់ខ្លួន នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា រឿងហេតុចៃដន្យដែលនឹកស្មានមិនដល់មួយនេះ បានកើតឡើងនៅឯខេត្ត Hunan ប្រទេសចិន ស្របពេលដែលបងប្អូនប្រុសភ្លោះទាំងពីរនាក់រូបនោះ មានឈ្មោះ Lin Weihao និង Lin Weizhuang ។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា មូលហេតុដែលធ្វើអោយស្រ្តីម្នាក់នោះច្រឡំឡើងគ្រែជាមួយនឹងបងប្អូនប្រុសភ្លោះ មិត្តប្រុសរបស់ខ្លួននោះ ក៏ដោយសារតែនាងវិលត្រលប់មកផ្ទះវិញជាមួយនឹងស្ថានភាពស្រវឹងជោគជាំហើយក៏បានច្រឡំចូលទៅគេងនៅក្នុងបន្ទប់បងប្អូនប្រុសភ្លោះ ដែលមិនមែនជាមិត្តប្រុសរបស់ខ្លួន ខណៈពេលដែលពួកគេទាំងបីនាក់រស់នៅក្រោមដំបូងតែមួយ។
តែជាអកុសល នៅឆ្នាំចុងក្រោយនេះ ស្រ្តីរូបនោះក៏ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែជម្ងឺមហារីកសួត ដ៏កាចសាហាវ ធ្វើការវាយលុក និងផ្តាច់សង្ខាតែម្តង៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening