Version សំរាប់សិស្ស និស្សិតនេះអាចនឹងត្រូវបានដាក់លក់នៅលើគេហទំព័រ Best Buy នៅថ្ងៃទី19/8 ខាងមុខនេះ ក្នុងតំលៃ 249 USD។
ប្រភពព័ត៌មានមួយរបស់ Phone Arena បានឲ្យដឹងថា គំរូ Galaxy Tab 2 7.0 version សំរាប់សិស្ស និស្សិតនឹងត្រូវបានដាក់លក់នៅលើ Best Buy នៅថ្ងៃទី19/8 ខាងមុខនេះ។ ផលិតផលនេះអាចត្រូវបានលក់ក្នុងតំលៃមិនផ្លាស់ប្តូរគឺ 249 USD ប៉ុន្តែត្រូវបានភ្ជាប់មកជាមួយនូវ dock keyboard រួមខ្សែconnect USB។

Galaxy Tab 2 Student Edition អាចនឹងដាក់លក់នៅថ្ងៃទី19/8 ខាងមុខ
Galaxy Tab 2 7.0 ប្រើប្រាស់នូវអេក្រង់ទំហំ 7 inch ជាមួយកំរិតពន្លឺ 1.024 x 600 pixel។ Model នេះត្រូវបានបំពាក់ CPU Dual Core ល្បឿន 1 GHz, RAM 1 GB និងកាមេរ៉ា 3 megapixel។ Tab 2 7.0 មានទម្ងន់ 344g កំរាស់ 105mm, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.0 ដែលមានស្រាប់ក្នុងម៉ាស៊ីននិង មាន webcam VGA នៅផ្នែកខាងមុខ៕
ដោយ៖ សិលាប្រភព៖ VE