អន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែដុតដៃ ដុតជើង ក្នុងការតាមប្រមាញ់បុរសដែលជាជនជាប់ចោទ ពីបទ លួចខោ ក្នុងរបស់នារីៗ បន្ទាប់ពីបានថតជាប់ នូវសកម្មភាព លួចទាំងនោះតាមរយៈប្រព័ន្ធកាម៉េរ៉ា សុវត្តិភាព នេះបើតាមការដកស្រង់ព៏ទំព័រសារព័ត៌មានបរទេស huffing-tonpost ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរ ថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងបូរី ញូវយ៉ក សហរដ្ឋអាមេរិក។ស្របពេលដែលការតាមប្រមាញ់ជនអគតិរួបនេះ ពីសំណាក់ក្រុមមន្រ្តីជំនាញត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទប្តឹង ពីសំណាក់ស្រ្តីដែលជាជនរងគ្រោះ ឈ្មោះ Elizabeth S antanaដែលជារឿយៗ នាងតែងតែបានបាត់ខោក្នុង ។ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើបុរសអគតិ ដែលតែងតែចូលចិត្តលួចខោក្នុងស្រ្តីនោះ ធ្វើសកម្មភាពបានយ៉ាងដូចម្តេច តាមដានទស្សនាវីដេអូ ឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ huffingtonpost