ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា  នៅឯប្រទេសអ៊ីតាលីឯណោះវិញ  មានសោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងនោះគឺ  ក្រុមមនុស្សដែលជាភ្ញៀវទេសចរ  ៣៧ នាក់  បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម​​​​   ក្រោយពីរថយន្តដឹកអ្នកដំណើរមួយគ្រឿង  បោលនឹងធ្លាក់ចូលជ្រោះដែលមានជម្រៅដល់ទៅ ជាង ៣០ ម៉ែត្រឯណោះ។

width=441

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានអះអាងបន្ថែមអោយដឹងផងដែរថា​ រថយន្តធន់ធំដែលដឹកអ្នកដំណើរមួយគ្រឿងនេះ    បានបើកបុកឡានជាច្រើនគ្រឿង  មុននឹងបាត់បង់ម្ចាស់ការណ៍ បើកចុះជម្រាល ធ្លាក់ចូលទៅក្នុងជ្រោះ ជិតក្រុង Naples ប្រទេសអ៊ីតាលី។

width=438

ដោយឡែក យ៉ាងហោចណាស់  មនុស្ស ១១ នាក់បានទទួលរងរបួស  ក្នុងនោះក៏មានក្មេងៗតូចផងដែរ  ខណៈអ្នករងរបួសធ្ងន់ពីររូប  ​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការសង្គ្រោះបន្ទាន់     ។ បើតាមការអោយដឹងពីក្រុមមន្រ្តីជំនាញ ចុះជូយសង្គ្រោះអោយដឹងថាអ្នកបើករថយន្តទេសចរណ៍មួយគ្រឿងនេះ   ទំនងជាស្លាប់បាត់បង់ជីវិតនៅក្នុងសោកនាដកម្មនេះបាត់ទៅហើយ។

width=435

យ៉ាងណាមិញ បើយោងតាមសម្តីសាក្សី  ត្រូវជាជនរងគ្រោះម្នាក់ បានបញ្ជាក់បន្ថែមអោយដឹងថា មានពេលមួយនេះ​​ គេបានលាន់លឺសម្លេង ទំនងជាឡានបែកកង់ លុះបន្តិចក្រោយមក  ក៏បានកើតមានឡើង    នូវសោកនាដកម្ម  មួយនេះតែម្តង  ខណៈពេលដែលបើកចុះជម្រាលនោះ។

width=433

គួររំឭកផងដែរថា  រថយន្តប៊ើសធន់ធំ  ដឹកអ្នកទេសចរមួយគ្រឿងនេះ  មានផ្ទុកអ្នកដំណើរទាំងអស់រួមមានសមាជិកជាង ៤៩ នាក់។ ភ្លាមៗនោះ អាជ្ញាធរមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ   ដើម្បីធ្វើការជួយអន្តរាគមន៍  និង តាមដានស៊ើបអង្កេតរកមូលហេតុពិតដែលបានបណ្តាលអោយកើតមានឡើងនូវសោកនាដកម្មមួយនេះ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ ស្កាយ