អន្តរជាតិ ៖ បុរសដែលជាពលរដ្ឋក្នុងរដ្ឋ Texas ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានរកអោយ ឃើញថា គាត់បានបំពាក់នូវកាម៉េរ៉ាសំងាត់ ក្នុងបន្ទប់ទឹក អតីតភរិយារបស់ខ្លួន ដើម្បីថតរូបអា ក្រាតរបស់នាង អំឡុង ៩ ខែចុងក្រោយនេះ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរ ទេស newstoday ដែលទើបតែបានធ្វើការចេញផ្សាយនាពេលកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទ និងជាអតីតស្វាមីនាង Alvin នោះ គាត់មាន ឈ្មោះថា Manuel Tovar វ័យ ៤២ ឆ្នាំ ហើយការបែកធ្លាយនៃការបំពាក់កាម៉េរ៉ាសំងាត់នេះ បានបន្ទាប់ពីជនរងគ្រោះ បានហៅជាងជួសជុលមកធ្វើម៉ាស៊ីនត្រជាក់ ដែលវាបានខូច តែអ្វី ដែលនឹកស្មានមិនដល់នោះគឺថាបែរជារកឃើញកាម៉េរ៉ាតូចមួយ បានបំពាក់នៅទីនោះទៅវិញ ដែលក្រោយមកក៏មានការប្តឹងផ្តល់រហូតដល់ឈានការចាប់ឃាត់ខ្លួន។
គួររំឭកផងដែរថា គូស្វាមីភរិយាមួយគូនេះ បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍កាលពីអំឡុងឆ្នាំ ២០០៣ ស្របពេលដែលពួកគេមានចំណងស្នេហានឹងគ្នា អស់រយៈពេលប្រមាណជាង ១២ ឆ្នាំ ក៏ប៉ុន្តែ លោក Tovar នៅតែបន្តរក្សាចំណងទាក់ទង ជាមួយអតីតភរិយារបស់ខ្លួនជានិច្ច ដោយគាត់តែងតែមកលេងកូនរបស់គាត់ជារឿយៗ ខណៈពេលដែលគេត្រូវបានម្តាយយក ចិញ្ចឹម៕
ដោយ ៖ រិទ្ធី ប្រភព ៖ newstoday