អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happening កាលពីវេលាម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសដែលជាស្មៀនសណ្ឋាគារម្នាក់ ត្រូវកាត់ទោសអោយជាប់ទ្រុង ៩០ ថ្ងៃ បន្ទាប់ពីបានរកអោយឃើញថា គាត់បានលួចថតវីដេអូស៊ិច ខណៈពេលដែលគូស្នេហ៍ស្វាមីភរិយាថ្មីថ្មោង ទើបតែបានរៀបការរួចកំពុងតែធ្វើសង្រ្គាមសឹកនៅក្នុងបន្ទប់សណ្ឋាគារ ដែលគាត់កំពុងបំរើការ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Jeremiah Caleb Margវ័យ ២៩ ឆ្នាំ បានសារភាពថាគាត់ពិតជាបានធ្វើបែបនោះមែន បន្ទាប់ពីគូស្នេហ៍ថ្មីថ្មោងមួយគូនោះបានរកឃើញនូវឧបករណ៍ស្រូបសម្លេងនៅក្នុងបន្ទប់របស់ពួកគេ។
លោក Jeremiah Caleb Marg វ័យ ២៩ ឆ្នាំ
ភ្លាមៗនោះ ក៏មានការប្តឹងផ្តល់ និងឈានទៅដល់ការចាប់ឃាត់ខ្លួនបុរសដែលជាជនជាប់ចោទរូបនោះតែម្តង។ គួររំឭកផងដែរថា រឿងហេតុការណ៍មួយនេះ បានកើតឡើងនៅឯបន្ទប់សណ្ឋាគារលេខ ៣៤០ ក្នុងតំបន់ទីប្រជុំជន St. Paul , Minnesota សហរដ្ឋអាមេរិក៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening