ព័ត៌មានអន្តរជាតិ ៖ សួនសត្វពីរនៅក្នុងប្រទេសចិន ប្រឈមមុខក្នុងការបិទទ្វារ បន្ទាប់ពីចងសត្វខ្លា ផ្អោបទៅនឹងតុ រួចវាយនឹងដំបង ធ្វើដូច្នេះ ទើបអាចអោយអ្នកទស្សនាចរ អាចឡើងជិះលេងលើវាបាន និងថតរូបជាអនុស្សាវរីយ៍  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានសឹង្ហបុរី singaporeseen ។

width=442

បើយោងតាមរបាយការណ៍ពី Global times អះអាងអោយដឹងថា ករណីទីមួយ  គឺបានកើតឡើងនៅក្នុងឧទ្យានជាតិខ្លា  នៅក្នុងក្រុង  Changchun នាខេត្ត Jilin ប្រទេសចិន ។ ជាការពិត   បើយើងងាកក្រឡេកទៅមើល   រូបភាពខាងលើនេះវិញ  ជាក់ច្បាស់ណាស់  ខ្លាមួយក្បាល ត្រូវបានឆ្មាំសួនសត្វចាប់ចងទៅនឹងតុឈើ  ដោយមានវាយជាដំបងទៀតនោះ មុននឹងអនុញ្ញាតអោយអ្នកទស្សនាចរ អាចឡើងពីលើអង្គុយលេង  និងថតរូបជាអនុស្សាវរីយ៍ថែមទៀតផង។

width=439

គួរបញ្ជាក់ផងដែរថា     អ្នកចាត់ការណ៍ដែលមកពីសួនសត្វមួយនេះ  ត្រូវបានក្រុមអាជ្ញាធរពិន័យជាសាច់ប្រាក់ ៥,០០០ យ័ន  ស្មើនឹង  ៨០០ ដុល្លារ  ស្របពេលដែលការប្រឈមក្នុងការបិទទ្វារនៅតែជាបញ្ហាចោទ៕

width=436

width=435

ដោយ ៖ ពិសិដ្ឋប្រភព ៖ singaporeseen