សម្រាប់មិត្តនារីៗប្រហែលជានៅតែចង់ដឹងអំពីវិធីសាស្រ្តក្នុងការផាត់មុខបែបធម្មជាតិហើយមើលទៅ។ ជាការពិតដែលការផាត់មុខក្រាសពេកគឺវាមិនល្អសោះឡើយនៅពេលដែលអាកាសធាតុក្ដៅហើយជំនួសនឹងការផាត់មុខជាមួយនឹងម្សៅដ៏ក្រាស់នោះថ្ងៃនេះយើងមានវិធីសាស្រ្តមួយចំនួនក្នុងការផាត់មុខស្ដើងៗដែលស្អាតអាចទទួលយកបាន និងជាទីពេញចិត្តរបស់មនុស្សប្រុស ព្រោះអ្នកដឹងហើយថាមនុស្សប្រុសភាគច្រើនគឺមិនចូលចិត្តនារីៗដែលផាត់មុខក្រាសទៅដោយម្សៅនោះទេ។
ថ្ងៃក្ដៅវាធ្វើអោយស្បែកមុខរបស់យើងបញ្ចេញញើសដែលជាហេតុធ្វើអោយម្សៅកកអាចជ្រៀបចូលទៅកកក្នុងរន្ធញលើសហើយបង្កបានជាមុនយ៉ាងងាយស្រួល។ ហេតុនេះហើយបានជាមិត្តនារីគួរណាជ្រើសយកវិធីផាត់មុខបែបស្ដើងៗសម្រាប់ថ្ងៃដែលមានអាកាសធាតុក្ដៅ។ ខាងក្រោមនេះយើងមាន ៦ ដំណាក់កាលនៃការផាត់មុខបែបស្ដើងៗសម្រាប់មិត្តនារី៖១. ប្រើប្រាស់ម្សៅទ្រនាប់ដែលមានពត៌ស្ដើងដូចជា BBcream ជាដើមដើម្បីផាត់ទ្រនាប់ការពារស្បែកមុខហើយគួរណាលាបអោយបានសព្វនៅតាមកន្លែងមួយចំនួនដួចជារង្វង់ភ្នែក ថ្ពាល់និងក្រោមថ្ពាល់។នៅពេលដែលមិត្តនារីៗលាបវាសព្វហើយនោះផ្ទៃមុខរបស់អ្នកមើលទៅដូចជាធម្មតាមិនបានលាបម្សៅដូច្នោះដែរ។២. ប្រើខ្មៅដៃគូរចិញ្ចឹមពណ៌ត្នោត (អាចជ្រើសពណ៌ដែលអ្នកពេញចិត្ត) ហើយគូសវាថ្មមៗស្ដើងៗនៅលើចិញ្ចឹមទាំងគូរបស់អ្នក។៣. ប្រើខ្មៅដៃគូរស្បែកក្រោមត្របកភ្នែកក្រោមដែលមានពណ៌ស្រដៀងនឹងស្បែកមុខរបស់អ្នកតែអ្នកក៏អាចជ្រើសពណ៌ដែលចាស់ជាងស្បែកបន្តិចបានដែរតែត្រូវចាំថាគួរណាគូសវាអោយស្ដើងៗ។៤. ប្រើម្សៅផាត់ពណ៌ត្របកភ្នែកលើពណ៌ផ្កាឈូកខ្ចីហើយផាត់វាស្ដើងៗ។៥. ប្រើប្រដាប់ផាត់ថ្ពាល់ខ្នាតធំដោយមើលតាមសភាពពណ៌ស្បែកមុខប្រសិនបើស្បែកមុខរបស់អ្នកសអ្នកអាចប្រើពណ៌ផ្កាឈូកខ្ចីបានដោយផាត់ស្ដើងៗ អូសពីខាងលើមករកបបូរមាត់។៦. ចេញទៅណាមកណានារីៗតែងតែមិនភ្លេចទេក្រែមរលោង ដូចនេះហើយអាចថែមក្រែមលាបមាត់រលោងបន្តិចមកលោកអ្នកនឹងអាចក្លាយដូចជារូបខាងក្រោមនេះដូចគ្នា៕

ដោយ៖ ម៉ូនីកាប្រភពពី៖ k14