តារាខ្មែរ ៖ ការពិតទៅប្អូនប្រុសរូបសង្ហា ដែលទើបតែមានឈ្មោះល្បីខ្លាំងក្រោយសម្តែងបទចម្រៀងរបស់លោក ហេង ពិទូ ដែលមានចំណងជើងថា ស្រលាញ់គេម្នាក់ឯង ។ ប្អូនប្រុសម្នាក់នេះកាន់តែក្លាយជាទីចាប់អារម្មណ៍របស់មិត្តនារីៗជាច្រើន ព្រោះរូបសង្ហា និងការសម្តែងដ៍សាកសមរបស់ប្អូន ។ 

ប្អូនប្រុសម្នាក់នេះមានឈ្មោះថា ជន​ តារា​ឧសភា ហៅ Summer ការពិតប្អូនធ្លាប់ជាអតីតបេក្ខជនប្រលងចម្រៀងម្នាក់ដែរ នៅក្នុងកម្មវិធី Super Star នៅក្នុងស្ថានីយ​ទូរទស្សន៍ PNN​ ក្នុង​ឆ្នាំ​២០១៥ ។ 

ប៉ុន្តែជាអកុសលប្អូនប្រុស Summer ត្រូវបានជំរុះពីកម្មវិធីកំពូលតារានៅក្នុងសប្តាហ៍ទី ១០ ហើយក៍ជារឿងដ៍គួរឲ្យសោកស្តាយណាស់ដែរ ។ 

គួរបញ្ជាក់ឡើងវិញថា ប្អូនប្រុស ជន​ តារា​ឧសភា កាន់តែធ្វើឲ្យមិត្តយុវវ័យស្គាល់ប្អូនកាន់តែច្បាស់ ក្រោយថត MV របស់លោក ហេង ពិទូ ដែលមានចំណងជើងថា ស្រលាញ់គេម្នាក់ឯង ៕

/

/

/

 

ដោយ ៖ គន្ធា

ប្រភព ៖ ភីអិនអិន