១-កុំហាត់ប្រាណភ្លាមៗ ក្រោយពេល ក្រោកពីដំណេក

ក្រោយពេលក្រោកពីដំណេក ភ្លាមៗរាងកាយ មិនទាន់សមស្របទៅនឹង សភាពបរិយាកាស បានភ្លាមៗនោះទេ បើហាត់ប្រាណ ភ្លាមៗរាងកាយអាច នឹងទទួលការឈឺចាប់។

២-កុំហាត់ប្រាណព្រឹកព្រលឹមពេក

មិនបាច់រួសរាន់ហាត់ប្រាណតាំងពី ព្រលឹមអ៊ុលពេកទេ ខណៈពេលដែលព្រះអាទិត្យ មិនទាន់រះនោះ ព្រោះអ្នក ជំនាញ បានឲ្យដឹងថា មុនពេលព្រះអាទិត្យរះ ដើមឈើនៅបញ្ចេញ ឧស្ម័នកាបូនិចនៅឡើយ បើហាត់ប្រាណនៅ ពេលនោះ នឹងធ្វើឲ្យអ្នកស្រូបយក ឧស្ម័នកាបូនិចចូល ទៅក្នុងសួត។ ដូច្នេះគួរចង់ចាំឲ្យ ព្រះអាទិត្យរះសិន ដើម្បីឲ្យ ដើមឈើ បញ្ចេញអុកស៊ីសែន ដែលជាពេលវេលាសមស្រប បំផុតសម្រាប់ការ ហាត់ប្រាណ។

៣-ទទួលទានទឹក១កែវមុនពេលហាត់ប្រាណ

ទឹកមានសារសំខាន់ណាស់ សម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណពេលព្រឹក ព្រោះក្នុងរយៈពេល ៦-៨ម៉ោង ខណៈ ដែលគេង លក់កំហាប់របស់ឈាម នឹងកើនឡើង ហើយស្បែកនឹងបញ្ចេញ ជាតិទឹកជាប់ជានិច្ច ។ បើយើងប្រញាប់ ប្រញាល់ ទៅហាត់ប្រាណពេក វាធ្វើឲ្យរាងកាយអាច នឹងបាត់បង់ជាតិទឹក ទៅតាមញើសទៀត ដែលអាចបណ្តាល ឲ្យវិលមុខបាន។

៤-កុំហាត់ប្រាណពេលកំពុងចុះអ័ព្ទ

ពេលចុះអ័ព្ទ សម្ពាធឈាមបរិយាកាសចុះទាបធ្វើឲ្យ មានជាតិពុលក្នុងបរិយាកាស ច្រើនជាងធម្មតា។ អ្នកដែលនៅ រស់នៅ កន្លែងដែល ចុះអ័ព្ទរមែងពិបាកដកដង្ហើម និងងាយកើតជំងឺសួត ហើយហាត់ប្រាណ នៅពេលចុះអ័ព្ទ និង ប្រឈមមុខនឹងជំងឺ ផ្លូវដង្ហើម ជំងឺរលាកភ្នែក រលាកស្បែក ជាដើម។

៥-កុំងូតទឹកភ្លាមៗ

ក្រោយពេលហាត់ប្រាណរួចហាមងួតទឹកភ្លាមៗ ព្រោះខណៈកំពុងហាត់ប្រាណ រន្ធញើស និងបើកចំហ ដើម្បី បញ្ចេញ ញើសប្រសិន បើត្រូវទឹកស្រោច ពីលើសរសៃឈាម នឹងរួមខ្លួនភ្លាមៗ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ចុះខ្សោយ ទើបបណ្តាល ឲ្យងាយកើតជំងឺផ្តាសាយ និងធ្វើឲ្យប្រព័ន្ធ ផ្លូវដង្ហើម ស្ទះរហូតដល់អាចដង្ហក់បាន។

៦-កុំពិសាទឹកត្រជាក់ពេកក្រោយពេលហាត់ប្រាណ

ការពិសាទឹកត្រជាក់ក្រោយពេលហាត់ប្រាណភ្លាមៗ ធ្វើឲ្យក្រពះរួញភ្លាមៗនិងងាយ បណ្តាលឲ្យឈឺពោះឬរាករួស។

៧-កុំទទួលទានអាហារភ្លាមៗក្រោយពេលហាត់ប្រាណ

ខណៈពេលហាត់ប្រាណចលនាឈាមរត់ទៅ គ្រប់សារពាង្គកាយធ្វើឲ្យក្រពះ នឹងទឹករំលាយអាហារមាន ប្រសឹទ្ធភាព ទាប អាហារដែល ទទួលទានទៅនោះ មិនរលាយហើយអាច ធ្វើឲ្យហើមពោះឬឆ្អល់ ពោះបាន ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល