ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័របរទេស Happening កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថាភាពភ្ញាក់ផ្អើលមួយត្រូវបានផ្ទុះឡើងនៅឯប្រទេស ហ្ស៊ីមបាវេ ខណៈពេលដែលក្មេងបុ្រសវ័យ៨ ឆ្នាំម្នាក់ ឈ្មោះ Sanele Masilela ត្រូវបានរកអោយឃើញថា បានរៀបការជាមួយនឹងកូនក្រមុំវ័យដល់ទៅ ៦១ ឆ្នាំ ឈ្មោះ Helen Shabangu ។

គួររំឭកផងដែរថា ក៏មានការបកស្រាយទាក់ទិនរឿងមិនគួរអោយជឿមួយនេះ ពីសំណាក់ម្តាយមីងក្មេងបុ្រសវ័យ ៨ ឆ្នាំរូបនោះ ដោយគាត់មានឈ្មោះថា Patience Masilela វ័យ ៤៦ឆ្នាំ ស្របពេលដែលគាត់បានបញ្ជាក់អះអាងថា តាមពិតទៅការរៀបអាពាហ៍ពិពាហ៍មួយនេះ វាមិនប្រាកដប្រជាណាស់ណានោះទេ ពោលគឺ គ្រាន់តែត្រូវបានធ្វើឡើងដើម្បីជាការចង់បានពីសំណាក់បុព្វការីជន ដោយចង់រៀបការក្នុងឈុតសម្លៀកបំពាក់ពណ៌ស ខណៈពេលដែលក្មេងប្រុសវ័យ ៨ ឆ្នាំរូបនោះ មានឈ្មោះដូចទៅនឹងបុព្វការីជន ខាងកូនក្រមុំវ័យ ៦១ ឆ្នាំរូបនោះ។
លើសពីនេះទៅទៀត បើយោងតាមសម្តីក្មេងប្រុសរូបនោះវិញ បានអោយដឹងថា ខ្លួនពេញចិត្តនឹងធ្វើបែបនេះ ក៏ព្រោះតែគេបានចូលរួមចំណែក ដើម្បីបំពេញបំណងដល់បុព្វការីជនខាងកូនក្រមុំ ស្របពេលដែលគេបានបន្ថែមថា នាពេលអនាគតដល់ខ្លីខាងមុខនេះ គេនឹងរៀបការជាមួយនឹងនារីដែលខ្លួនស្រឡាញ់ ។ ដោយឡែកបើនិយាយពីកូនក្រមុំវ័យ ៦១ ឆ្នាំរូបនោះវិញ តាមពិតទៅនាងមានស្វាមីរួចទៅហើយ ខណៈពេលដែលមកទល់នឹងបច្ចុប្បន្ននេះ នាងមានកូន ៥ នាក់នៅក្នុងបន្ទុក៕
ដោយ ៖ រិទ្ធីប្រភព ៖ Happening