កីឡាការនីវាយថេនីស  ៣នាក់  បានទទួលជ័យជំនះហើយ   នៅក្នុងការប្រកួត WTA Championships ដែលធ្វើឡើងនៅប្រទេស តូគី។

កីឡាការនី Agnieszka Radwanska សញ្ជាតិប៉ូឡូញ បានយកឈ្នះគូប្រកួតរបស់ខ្លួន គឺ Petra Kvitova ដោយពិន្ទុ 6-3 និង 6-2។

ចំណែកឯកីឡាការនីសញ្ជាតិអាមេរិក Serena Williams បានផ្តួលគូប្រកួតរបស់ខ្លួនគឺ Angelique Kerber ក្នុងពិន្ទុ 6-4 និង 6-1។

width=183width=283

រូបភាព៖ កីឡាការនី Agnieszka Radwanska (ឆ្វេង) និង Maria Sharapova (ស្តាំ)

កីឡាការនីទីបីដែលទទួលបានជ័យជំនះដែរនោះគឺ Maria Sharapova ជាជនជាតិរូស៊ី ដែលបានយកឈ្នះគូប្រកួត Sara Errani ក្នុងពិន្ទុ 6-3 និង 6-2។

ក្រោយពីទទួលជ័យជំនះ  កីឡាការនីទាំងបីអាចឈានទៅការប្រកួតបន្តទៀត  ដើម្បី ឱកាសជើងឯក WTA Championships៕

ដោយ៖ មិនា

ប្រភព៖ bbc