ព័ត៌មានអន្តរជាតិ ៖ គេហទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានចេញផ្សាយអត្ថបទមួយអោយដឹងថា នៅឯប្រទេសចិន ឯណោះវិញ ពោលគឺស្តិតនៅក្នុងខេត្ត Sichuan បុរសដែលជាកម្មករ maintenance ពីររូប ត្រូវបានក្រុមការងារជួយសង្គ្រោះ ពីការគំរាមគំហែងដល់អាយុជីវិត បន្ទាប់ពីបានជាប់គាំងនៅលើជ្រាំងតូច កណ្តាលទន្លេមួយកន្លែង ខណៈពេលដែលមានល្បឿនទឹកហូរវាយយ៉ាងគំហុក។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីចេញប្រតិបត្តិការជាពិសេសនិងបន្ទាន់ បុរសដែលជាកម្មករថែទាំពីររូបនោះ ក៏ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ