ព័ត៌មានអន្តរជាតិ  ៖  បើយោងតាមអត្ថបទផ្សាយ   របស់គេហទំព័រសារព័ត៌មានបរទេសsingaporeseen ដែលទើបតែបានចេញផ្សាយក្នុងអំឡុងថ្ងៃទី ១៧ ឧសភា នេះបានគូសបញ្ជាក់អោយដឹងថា    បុរសម្នាក់   បានមានកំហឹងក្រេវក្រោធជាខ្លាំង  ខណៈពេលដែលកំពុងនិយាយទូរស័ព្ទ   ដោយមានជម្លោះជាមួយនឹងប្រពន្ធនោះ  ដែលជាហេតុធ្វើអោយគប់គ្រវែង កូនប្រុសតូចវ័យទើបតែមួយឆ្នាំរបស់ខ្លួន ទៅនឹងដី។

ប្រភពសារព័ត៌មានដដែល  ​​ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែ​ ឧសភា កន្លងទៅ លោក Chen វ័យ ៣១ ឆ្នាំ ដែលត្រូវជាឪពុកចិត្តសឿងរូបនេះ បានធ្វើអោយភរិយារបស់លោកដេកពេទ្យ ក៏ព្រោះតែមានជម្លោះ  ដោយកើតមានឡើងនូវអំពើហឹង្សា ក្នុងការប្រើប្រាស់កាំបិត ធ្វើអោយនាងរងរបួស។

width=425

លុះថ្ងៃបន្ទាប់មក      ឪពុករូបនេះ  បានទៅសួរសុខទុក្ខភរិយារបស់ខ្លួន  នៅឯមន្ទីរពេទ្យRenji   ក្នុងតំបន់   Pudong ប្រទេសចិន  វេលាម៉ោង ១១ យប់ ។  ទន្ទឹមនឹងការនិយាយទូរស័ព្ទ  ដែលមិនអាចទប់កំហឹងបាននោះ  លោក Chen  ក៏បានគ្រវែងកូនប្រុសតូចវ័យទើបតែ ១ ឆ្នាំទៅនឹងដី ដែលបានបណ្តាលអោយគេទទួលរងរបួសក្បាល និងហូរឈាមថែមទៀតផង។

ដោយឡែក មកទល់នឹងពេលនេះ លោក  Chen  ដែលត្រូវជាឪពុកចិត្តសឿងរូបនេះត្រូវបានក្រុមមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួនហើយនិងរង់ចាំការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen