ទូរស័ព្ទ Galaxy S3 របស់ក្រុមហ៊ុន SamSung ទើបតែត្រូវបានបង្ហាញខ្លួននៅពេលថ្មីៗនេះសោះ តែវាមានឥទ្ធិពល និងមានប្រជាប្រិយភាពណាស់នៅលើទីផ្សារទូរស័ព្ទ។ ដូច្នេះហើយទើបថ្មីៗនេះ ទូរស័ព្ទនេះ មិនបានបំពេញតំរូវការគ្រប់គ្រាន់សម្រាប់អតិថិជនទេ។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ។

width=453តាមការបង្ហាញរបស់ក្រុមហ៊ុន​ បានអោយដឹងថា ក្នុងខែនេះទូរស័ព្ទ SumSung Galaxy S3 បានខ្វះតំរូវការរហូតដល់ចំនួន ២ លានគ្រឿងក្នុងការដាក់លក់នៅលើទីផ្សារ។ ការខ្វះខាតបែបនេះក្រុមហ៊ុនបានបំភ្លឺថា នេះគឺដោយសារតែក្រុមហ៊ុនមានការខ្វះខាតនូវ​ សមាសភាពគ្រឿងផ្សំអេឡិចត្រូនិចមួយចំនួន។ width=453

width=453width=453

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសន្យាថា​ នឹងខិតខំផលិតទូរស័ព្ទទំនើបនេះអោយបានច្រើន គឺធ្វើយ៉ាងណាអោយលើលពីតម្រូវការរបស់អតិថិជនក្នុងទីផ្សារ។ គោលបំណងគឺដើម្បីមានភាពងាយស្រួលដល់អតិថិជនក្នុងការរកទិញ និងមានការប្រកួតប្រជែងខ្ពស់ជាមួយក្រុមហ៊ុនទូរស័ព្ទដទៃ។ ជាលទ្ធផល ក្រុមហ៊ុនបានព្យាករណ៍ថា​ក្នុងរយៈពេលពីរខែទៀត ទូរស័ព្ទGalaxy S3 នេះប្រហែលជាអាចលក់អស់រហូតដល់ ១០ លានគ្រឿងឯណោះ៕

ដោយ៖​ សារិនប្រភព៖ dailymail