ចិន៖ តាមអោយដឹងរបស់ពត៌មាន China Daily កាលពីពេលថ្មីៗនេះ បានអោយដឹងថា វាជារឿងមួយអស្ចារ្យណាស់ ដែលកុមារទើបតែអាយុ ៣ឆ្នាំសោះ មានភាពទន់ទោរទៅលើការសិក្សាដល់ថ្នាក់ យកកៅអីពីផ្ទះ ទៅថ្នាក់រៀនដោយខ្លួនឯង។

តាមប្រភពខាងលើបានអោយដឹងថា កុមារ Wang Ziqi មានអាយុបីឆ្នំា រស់ក្នុងភូមិ Chang-chong ខេត្ដ Hubie។ ប្រភពដដែលបានបន្ដថា ដោយសារក្នុងភូមិ Changchong ជាភូមិដែលក្រក្សត់ពេក ពោលគឺពុំសូវសម្បូរសាលារៀនទេ ជាពិសេសគឺសម្ភារៈក្នុងថ្នាក់រៀន ទើបកុមារនេះ បានបង្ខំចិត្ដយកកៅអី ទៅសាលារៀនដោយខ្លួនឯង ឬពេលខ្លះលោកយាយគេជួយផងដែរ។


តាមការអោយដឹង ពីលោកគ្រូម្នាក់ឈ្មោះ Yur Hunyang ដែលបានបង្រៀននៅក្នុងភូមិ បាននិយាយថា ភូមិ Nangang និងភូមិ Changchong គឺមានសិស្សចូលរៀនដល់ទៅ ៥,០០០ នាក់តែកៅអីសិក្សាវិញគឺមានតែ ២,០០០ ប៉ុណ្ណោះ ដូច្នេះចំនួនសិស្ស ៣,០០០ នាក់ទៀតត្រូវយកកៅអីពីផ្ទះដោយខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ងាធរក្នុងខេត្ដនេះ បានអំពាវនាវដល់រដ្ឋាភិបាល ដើម្បីដោះស្រាយរឿងនេះផងដែរ៕
ដោយ៖ នារីប្រភព៖ sina