ជប៉ុន៖ តាមការអោយដឹងពីគេហទំព័រ news 24 ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថានៅឯប្រទេសជប៉ុនឯណ្ណោះ គេបាននាំយកកៅអីមួយ ដែលមានលក្ខណៈមាំ ហើយមនុស្សប្រុសស្រី រាប់ពាន់អ្នក បានចាប់ផ្ដើមនាំគ្នាអង្គុយតគ្នាៗ

ប្រភពដដែល បានអោយដឹងថា ការតម្រៀបជាជួរៗ ដោយអង្គុយលើកៅអីតែមួយនេះ ក៏ត្រូវបានសៀវភៅកត់ត្រាពិភពលោក Guinness Record កត់ត្រាទុកផងដែរ ពោល គឺស្របពេលដែលប្រទេសជប៉ុន អាចតម្រៀបគ្នាអង្គុយបានដល់ទៅ ១៣០០នាក់ ខណៈដែលប្រទេសសិង្ហបុរីបានត្រឹមតែ ១០៥៨នាក់ប៉ុណ្ណោះ។ គូររំលឹកផងដែរថា ការប្រារព្ធអង្គុយលើកៅអីនេះ គឺប្រព្រឹត្ដិទៅ នៅក្នុងទីក្រុង Onojo នៃប្រទេសជប៉ុន។

បើតាមកាអោយដឹងពីអ្នករៀបចំកម្មវិធីនេះឡើង បានអោយដឹងថា នេះគឺជាសិល្បៈថ្មីមួយរបស់ប្រទេសប៉ុន ក្នុងគោលបំណង រឹងចំណងសាម្គីភាពគ្នា ក៏ដូចជាការស្រឡាញ់រាប់អានគ្នាចំពោះមនុស្សទាំងអស់ ដែលមកពីជុំវិញប្រទេសជប៉ុន។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ រក្សាប្រភព៖ news24