សិង្ហបុរី ៖ បុរសម្នាក់ត្រូវបានកាត់ទោស អោយជាប់ពន្ធនាគាររយៈពេលជាង 8 សប្តាហ៍ ក្រោយពីបុរសម្នាក់នេះ បានរួមភេទជាមួយនឹងក្មេងស្រីវៀតណាមមិនទាន់គ្រប់អាយុ ។

បើតាមប្រភពសារព័ត៌មាន  បានអោយដឹងថា  បុរសម្នាក់នោះមានឈ្មោះថា  Justin  Guo  Zhijia ហើយរូបគេផ្ទាល់  ក៏បានសារភាពផងដែរថា​  ៖  គាត់ពិតជាបានរួមភេទជាមួយក្មេងស្រីនោះមែន ពោលគឺនាងមានអាយុទើបតែ 16​ ឆ្នាំប៉ុណ្ណោះ។ ពួកគេបានជួបគ្នាជាលើកដំបូងនៅខារ៉ាអូខេមួយកន្លែងដែលមានឈ្មោះថា V4 Karaoke Pub ដែលជាទីកន្លែងរបស់ក្មេងស្រីជំទង់វ័យ 16 ឆ្នាំនោះធ្វើការ។

width=489

ក្រោយមក ក្មេងស្រីជំទង់វ័យ 16​  ឆ្នាំរូបនោះ​  ក៏បានយល់ព្រមរួមភេទជាមួយនឹងបុរសម្នាក់នោះជាថ្នូរដើម្បីដូរយកជាសាច់ប្រាក់ចំនួន 100 ដុល្លារសិង្ហបុរី ។ លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់មេធាវីការពារក្តីលោក Guo ដែលមានឈ្មោះថា មេធាវី  Sunil Sudheesan បានបញ្ជាក់អោយដឹងផងដែរថា​  ទោះបីលោក ត្រូវបានចោទប្តឹងដោយបានធ្វើការរួមភេទជាមួយនឹងមនុស្សមិនទាន់គ្រប់អាយុក្តី តែក៏ត្រូវតែបន្ធូរបន្ថយផងដែរ ពីព្រោះថា មុនពេលដែលលោកសំរេចចិត្តក្នុងការរួមភេទជាមួយនាងនោះ គាត់ក៍បានសួរ ពីអាយុនាងផងដែរ តែក្មេងស្រីជំទង់វ័យ 16 ឆ្នាំនោះ បែរជាបានឆ្លើយថា ខ្លួនមានអាយុ 20 ឆ្នាំទៅវិញ។

width=486

គួរបញ្ចាក់ផងដែរថា  ក្រោយពីមានការជំនុំជំរះក្នុងការកាត់ក្តីករណីមួយនេះ   ជាចុងក្រោយបានអោយដឹងថា ​បុរសម្នាក់នេះត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេលជាង 8​ សប្តាហ៍ ៕

ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia