តាមរយះតារាងប្រៀបធៀបបណ្តា Version iPhone 5 ដែលបានដាក់លក់នៅលើ website របស់Apple យើងអាចឃើញតំលៃរបស់ Version អន្តរជាតិ(Unlock) ដែលមិនមានភ្ជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត។ ព័ត៌មាននេះមិនត្រូវបាន Apple បង្ហាញជាផ្លូវការទេក្នុងពិធីបង្ហាញផលិតផលថ្មីរបស់ខ្លួន។ ឥឡូវនេះ Apple បង្ហាញជាផ្លូវការហើយ ដែលក្នុងនោះ Version 16GB មានតំលៃ$649, Version 32GB តំលៃ $749, និងខ្ពស់បំផុត Version 64GB តំលៃ $849។ ដូច្នេះក្រោយរយះពេលមួយឆ្នាំ តំលៃលក់ដំបូងនៃ iPhone ថ្មីមិនត្រូវបានផ្លាស់ប្តូរទេ តំលៃនេះគឺស្មើនឹងតំលៃ iPhone 4S ដែលចេញលក់ដំបូងកាលពីខែកញ្ញា ឆ្នាំមុន។

/

iPhone 5 មិនមានការផ្លាស់ប្តូរតំលៃ បើប្រៀបធៀបនឹងមួយឆ្នាំមុន

បើសិនជាអ្នកមានការចាប់អារម្មណ៍នឹង Version Lock អ្នកអាចទាក់ទងជាមួយ Walmart, នៅឯ 14ហាងលក់រាយរបស់ពួកគេ។ សព្វថ្ងៃ Walmart បានបើកឲ្យកុម្មង់ទិញ iPhone 5 Version Lock ជាមួយតំលៃ $189.97 សំរាប់ Version 16GB ដោយមានជាប់ជាមួយកិច្ចសន្យាពីរឆ្នាំជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត។ ពួកគេក៏បានដាក់លក់ iPhone 4S ជាមួយតំលៃ $89.97 និង iPhone 4 តំលៃ 97សេនជាមួយកិច្ចសន្យាពីរឆ្នាំ។ Best Buy និង Radio Shack ក៏បានចែកចាយលក់ iPhone 5 ប៉ុន្តែមានតំលៃច្រើនជាង Walmart បន្តិច៕

ដោយ៖ សិលាប្រភព៖ TTE