ព័ត៌មានអន្តរជាតិ ៖ ត្រីដូហ្វីន (dolphin) រងរបួសមួយក្បាល បានដាច់ហ្វូង និងហែលក្បែរឆ្នេរសមុទ្រ Hainan ប្រទេសចិន ត្រូវបានរកឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមិនមានការអើពើជួយសង្គ្រោះអ្វីនោះទេ​ តែគេបែរជាឃើញមានក្រុមមនុស្សដែលជាអ្នកទេសចរបាននាំគ្នា ចាប់វាចេញពីផ្ទៃទឹកលេង និងថតរូបលេង។ លុះបន្តិចក្រោយមក ត្រីដូហ្វីនមួយក្បាលនេះ   ក៏បានស្លាប់  ក្រោយហួរឈាមចេញពីមុខរបួសច្រើនពេក ​ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័របរទេស singaporeseen ។

width=430

លើសពីនេះ​ ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីខាងលើ បានកើតឡើងកាលពីថ្ងៃទី ១៦ កន្លងទៅ  ។  យ៉ាងណាមិញ  បើនិយាយពីមូលហេតុ ដែលនាំអោយត្រីដូហ្វីនមួយក្បាលនេះ  ទទួលរងរបួសដល់ថ្នាក់ហូរចេញឈាមដ៏ច្រើនបែបនេះនោះ  ទំនងមកពីការហែលទៅបុកនឹងទូកអ្នកនេសាទ។

width=424

ដោយឡែក បើនិយាយពីរូបថតមួយសន្លឹកខាងលើនេះវិញ បន្ទាប់ពីមានការសាយភាយក្នុងប្រព័ន្ធអ៊ិនធើណេត  មតិរិះគន់ជាច្រើនត្រូវបានលើកឡើងព្រមៗគ្នា  (Dolphins, as highly evolved mammals,  have an IQ only a little   lowe r than humans. But those people  in  the  pictures  are  worse  than   pigs .  )  ខណៈពេលដែលពួកគេបែរជាសប្បាយក្នុងការថតរូប  ជាមួយត្រីមួយក្បាលនេះទៅវិញ  ស្របពេលដែលវាក៏កំពុងតែទទួលរងរបួសបែបនេះនោះ។

width=429

គួររំឭកផងដែរថា  បើទោះជាមានមតិរិះគន់ តិះដៀល  ក៏ដូចជាជេរប្រមាថក្រុមអ្នកទេសចរមួយក្រុមនេះក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានប្រភពផ្លូវការណាមួយចេញផ្សាយអោយដឹងថាតើ  ពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់  យ៉ាងណានៅឡើយនោះទេ៕

width=424

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen