ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា អ្នកបើកបរតាក់ស៊ីម្នាក់ បានយកប្រាក់ដែលមានតម្លៃដល់ទៅ ៦៤,២០០ ដុល្លារ ទៅប្រគល់ជូនម្ចាស់របស់គេវិញ បន្ទាប់ពីពួកគេបានភ្លេចវានៅកៅអីខាងក្រោយឡានតាក់ស៊ីរបស់គាត់ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅភាគឦសាននៃខេត្ត Shaanxi ប្រទេសចិន ។

គួរបញ្ជាក់ផងដែរថា អ្នកបើកតាក់ស៊ីរូបនោះ មានឈ្មោះថា លោក Zhang Long។ កាលដែលាបានឃើញសាច់ប្រាច់យ៉ាងច្រើនបែបនេះដំបូងឡើយលោក Zhang ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង មុននឹងបញ្ជូនវាទៅក្រុមហ៊ុនរបស់ខ្លួនស្របពេលដែលមានការផ្តល់ជាព័ត៌មានទៅភ្នាក់ងារប៉ូលីស។
ប្រភពដដែលបន្ថែមថា កាលដែលបានដឹងថា ខ្លួនបានបាត់ប្រាក់យ៉ាងច្រើនបែបនេះហើយលោក Hu haiguo ដែលត្រូវជាម្ចាស់លុយនោះ ក៏បានប្តឹងប៉ូលីសអោយជួយធ្វើអន្តរាគមន៍ដោយបានទាក់ទងទៅក្រុមហ៊ុនតាក់ស៊ីដែលលោកបានជិះ។
ក្រោយមក លោក Hu ក៏បានរកឃើញលុយទាំងនោះវិញ ស្របពេលដែលគាត់បានបញ្ជាក់ថាលុយទាំងអស់នេះ គឺជាប្រាក់ខែទាំងអស់ ក្នុងការបើកអោយកម្មករសំណង់ ដែលកំពុងបំរើការនៅការដ្ឋានសាងសង់របស់គាត់ ហើយកត្តាតែធ្វើអោយគាត់ភ្លេចលុយទាំងនេះ ក៏ដោយសារតែគាត់ជាប់រវល់និយាយទូរស័ព្ទខ្លាំងពេក ។ ដោយឡែក អ្នកបើកតាក់ស៊ីរកនោះក៏ត្រូវបានជូនប្រាក់មួយចំនួនដើម្បីជាការថ្លែងអំណរគុណ ក៏ដូចជា ការកោតសរសើរពីក្រុមហ៊ុនតាកស៊ីរបស់គាត់ផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening